ESPN ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សបារាំង PSG បានឈានទៅដល់ការព្រមព្រៀង ក្នុងការផ្ទេរយកកីឡាករ ខ្សែការពារឆ្នើម Hakimi ហើយពីក្លឹបជើងឯក អ៊ីតាលី Inter Milan បន្ទាប់ពីបាន ចំណាយពេលត្រឹមតែមួយ រដូវកាលប៉ុណ្ណោះនៅអ៊ីតាលី។
ប្រភពដដែល បានបញ្ជាក់ទៀតថា ក្លឹបបារាំងនឹងត្រូវចំណាយ លុយប្រមាណជា៧០លានអ៊ឺរ៉ូ ឬត្រូវជាង៦០លានផោន ព្រមទាំងប្រាក់លើកទឹក ចិត្តមួយចំនួនទៀត ផងដើម្បីឲ្យ Inter Milan ព្រមទាំងកីឡាករម៉ារ៉ុករូបនេះផង យល់ព្រមទាំងលើគ្រប់លក្ខខណ្ឌ នៃកុងត្រាដែលមានរយៈពេល ៥ឆ្នាំជាមួយគ្នា ។
គួរឲ្យដឹងដែរាថា Hakimi មកដល់ពេលនេះមានវ័យ ទើបតែ២២ឆ្នាំប៉ុណ្ណោះកើតនៅក្នុងប្រទេស អេស្បាញ ហើយគឺជាថ្នាលដុះចេញ ពីក្លឹបយក្ស Real Madrid ប៉ុន្តែគាត់បានផ្ទេរ ទៅលេង នៅ Dortmund ក្នុងនាមជាកិឡាករខ្ចីជើង មុនពេលផ្ទេរជាផ្លូវការមក Inter Milan បានត្រឹមតែ១រដូវកាលប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី