កីឡា

Leicester City នឹងអាចចុះកុងត្រា ទិញយក Bertrand មុន Arsenal ធ្វើបានសម្រេច

កីឡាករខ្សែការពារ ស្លាបឆ្វេង ឆ្នើមរបស់ក្លឹប Southampton ម្នាក់កំពុង ស្ថិតនៅក្នុងដំណាក់កាល ក្នុងការផ្ទេរទៅរស់ នៅជាមួយនឹង ក្លឹប Leicester City ហើយជាមួយនឹងគ្រូបង្វឹក លោក Brendan Rodgers ទោះបីជាក៏កំពុង មានការទាក់ទាញខ្លាំង ពីក្លឹបកាំភ្លើងធំ Arsenal ដែរក្តី។

the Goal សរសេរថាកីឡាករ Ryan Bertrand គឺកំពុងតែកៀកមែនទែនហើយ ក្នុងការផ្ទេរទៅលេង ជាមួយនឹងក្លឹប Leicester City
ក្នុងតម្លៃខ្លួនជាកីឡាករ ដែលឥតមានតម្លៃខ្លួនឡើយ ខណៈដែលក្លឹបផ្សេងទៀត ក៏មានចាប់អារម្មណ៍គាត់ដូចគ្នាដែរ ដែលមានដូចជា Arsenal, Monaco
និង AC Milan ជាដើម ។

ប្រភពដដែលបាន សរសេរទៀតថា កីឡាករវ័យ៣១ឆ្នាំរូបនេះ នឹងត្រូវធ្វើដំណើរចូល រួមជាមួយនឹង Leicester City ចាប់ពីថ្ងៃទី១ ខែកក្កដានេះត ទៅហើយ ក្រោយពេលដែល Southampton មិនអាចបញ្ចុះបញ្ចូលកីឡាកររូបនេះ ឲ្យបានបន្តកុងត្រាថ្មីឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top