កីឡា

កែវ​​​និង​ដប ​ទឹក​ក្រូច​​​​ហោះ​​វិះ ​ត្រូវ​​ក្បាល Ronaldo ពេល​អបអរ​គ្រាប់ ​ទាត់​ចូល​បារាំង

កែវ​និង​ដប​ទឹក​ក្រូច ​ជា​ច្រើន​​ត្រូវ​បាន​គប់​មក​លើ ​ទីលាន​ដោយ​អ្នក​គាំទ្រ​ របស់​បារាំង បន្ទាប់​ពី Cristiano Ronaldo ទាត់​ប៉េណាល់ទី ​ទម្លុះ​សំណាញ់​បាន​សម្រេច ។

Ronaldo បាន​រក​គ្រាប់​តាម​ស្មើ​ឲ្យ ​ព័រទុយហ្គាល់​ ក្រោយ​ទាត់​ប៉េណាល់ទី​គ្រាប់​ទី​២​ បាន​សម្រេច ជួយ​ក្រុម​មាន​ឱកាស​​ឡើង ​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ ។ អំឡុង​ពេល​ទាត់​ចូល ហើយ​រត់​ទៅ​អបអរ​គ្រាប់​បាល់ ​របស់​ខ្លួន អ្នក​គាំទ្រ​របស់​បារាំង ​បាន​គប់​កែវ​និង​ដប​ទឹក​ក្រូច ​​ជា​ច្រើន​មក​លើ Ronaldo វិះ​នឹង​ត្រូវ​ក្បាល​ទៅ​ហើយ ។

ក្នុង​ការ​ប្រកួត​នោះ ​ក៏​មាន​អ្នក​គាំទ្រ​​ម្នាក់ ​បាន​រត់​ចូល​ទីលាន​សំដៅ​ទៅ​រក​ Ronaldo ផង​ដែរ ។ យ៉ាណា អ្នក​គាំទ្រ​រូប​នោះ​ត្រូវ​បាន​ក្រុម ​សន្តិសុខ​​ចាប់​បាន​​នាំ​ចេញ​​ពី​ទីលាន ។ ២​គ្រាប់​បន្ថែម​​របស់ Ronaldo កាល​ពី​យប់​មិញ ធ្វើ​ឲ្យ​គេ​មាន​១០៩​គ្រាប់ ​​សម្រាប់​ជម្រើស​ជាតិ។

នេះ​ជា​កំណត់ត្រា​ស្មើ​ជាមួយ​កីឡាករ Ali Daei ​របស់​អ៊ីរ៉ង់ ​ហើយ​ក្នុង​នាម​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់ ​ច្រើន​ជាង​គេ​នៅ​ជម្រើស​ជាតិ។

Most Popular

To Top