កីឡា

Spurs នឹងសាកល្បងសុំចរចា ខ្សែប្រយុទ្ធស្លាបរបស់ Leicester City

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Spurs អាចនឹងធ្វើការសុំចរចាមួយ ដែលគួរឲ្យភ្ញាក់ផ្អើលជាមួយនឹងកីឡាករខ្សែប្រយុទ្ធស្លាប Harvey Barnes ដែលកំពុងលេងឲ្យក្លឹប Leicester City ។

តារាឆ្នើមជនជាតិអង់គ្លេសរូបនេះ បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់ខ្លួនឯងនៅក្នុងការ ប្រកួតលីគរដូវកាលនេះ ដោយអាចរកបាន ៦គ្រាប់មកហើយហើយ បច្ចុប្បន្នប្រធានផ្នែកកីឡារបស់ក្លឹប Spurs លោក Fabio Paratici គឺជាអ្នកគាំទ្រយ៉ាងខ្លាំង ចំពោះកីឡាកររូបនេះ។

គេជឿជាក់ថាការចរចាគ្នា បានធ្វើឡើងហើយ ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្ទេរកីឡាកររូបនេះ ឲ្យបានក្នុងខែមករានេះដែលជឿជាក់ថា កីឡាករនឹងអាចមក ជំនួសតំណែងរបស់កីឡាករ Lucas Mouraដែលនឹងត្រូវចាកចេញពីក្លឹប Spurs ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top