កីឡាករខ្សែបម្រើដ៏វ័យក្មេងម្នាក់ របស់ក្លឹបតោខៀវ Chelsea ដែលត្រូវបានគេមើលឃើញថាគឺជា កីឡាករដ៏លេចធ្លោនៅក្នុងតំបន់ អ៊ឺរ៉ុបនោះត្រូវបានគេជឿជាក់ថានឹងអាចធ្វើដំណើរចាកចេញ ជាបណ្តោះអាសន្ន ហើយពីក្លឹបដែលមានមូលដ្ឋាន នៅភាគខាងលិចទីក្រុងឡុង។
ក្លឹប Norwich ត្រូវបានគេដឹងថា បានក្លាយទៅជាក្លឹបនាំមុខគេក្នុងចំណោមក្លឹបជាច្រើន ដែលអាចមានឱកាសចុះកុងត្រា ខ្ចីជើងនាំយកកីឡាករ Billy Gilmour ចេញពីក្លឹប Chelsea នារដូវកាលក្រោយ ខណៈដែលខ្លួនទើបតែបានឡើងមកលេង នៅលីគកំពូលអង់គ្លេសផង នៅរដូវកាលនេះនោះ។
កីឡាករវ័យ២០ឆ្នាំរូបនេះក៏កំពុងបំពេញការងារជាមួយ នឹងក្រុមជំរើសជាតិផង ដែរនៅព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំនេះទោះបីជាមិនសូវមាន ឱកាសបង្ហាញខ្លួនលេងឲ្យក្លឹប Chelsea នៅលីគកំពូលក្តីកាលពី រដូវកាលមុនប៉ុន្តែក្នុងនោះ ក្លឹបក៏មិនមានបំណង ក្នុងការលក់ កីឡាកររូបនេះនោះដែរ៕
ប្រែសម្រួល៖ស៊ុនលី