កីឡា

Boateng នឹងត្រឡប់ ទៅក្លឹបដើម Hertha Berling វិញ

ក្រោយរយៈពេល ជាង១៤ឆ្នាំរួចមកហើយ ទីបំផុតកីឡាករ Kevin-Prince Boateng ត្រូវបានគេជឿជាក់ថា កំពុងស្ថិតនៅក្នុងដំណើរ ការដើម្បីអាចត្រឡប់ទៅក្លឹប កាលពីវ័យក្មេងរបស់ខ្លួនវិញ ហើយគឺ Hertha Berlin នៅលីគអាល្លឺម៉ង់។

កីឡាករ Boateng ដែលកន្លងមក បានចាកចេញពី Hertha កាលពីឆ្នាំ២០០៧ទៅចូលរួមជាមួយនឹងក្លឹបអង់គ្លេស Spurs ហើយបន្តបន្ទាប់ទៅលេងជាមួយ នឹងក្លឹបជាច្រើននៅលីគ កំពូលអេស្បាញអង់គ្លេសអ៊ីតាលី ព្រមទាំងនៅអាល្លឺម៉ង់ផងដែរ ។

កីឡាករវ័យ៣៤ឆ្នាំរូបនេះ កាលពីរដូវកាលមុនត្រូវបានគេដឹងហើយថា បានចំណាយពេលរបស់ខ្លួន ក្នុងការរស់នៅជាមួយនឹងក្លឹប Monza នៅលីគកំពូលអ៊ីតាលី Serie B ប៉ុន្តែជឿជាក់ថា កុងត្រា របស់ខ្លួនគឺនឹងខិតជិតមកដល់ហើយ នៅត្រឹមចុងខែមិថុនានេះ ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top