យោងតាមការចេញផ្សាយរបស់ the Goal នៅថ្ងៃពុធនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona បានធ្វើការអះអាងយ៉ាងច្បាស់ហើយថា បញ្ហាក្បាលជង្គង់របស់ Dembele នឹងនាំឲ្យកីឡាកររូបនេះ ចាំបាច់ធ្វើការវះកាត់។
សេចក្តីប្រកាសដដែលក៏បានបញ្ជាក់ទៀតដែរថា កីឡាករខ្សែប្រយុទ្ធស្លាបរបស់បារាំង Ousmane Dembele រូបនេះនឹងធ្វើការវះកាត់នៅជង្គង់ស្តាំរបស់ គាត់ហើយតាមពេលវេលាប្រហែលជា អាចធ្វើឲ្យគាត់អវត្តមានក្នុងការប្រកួត ជាច្រើនខែផងដែរ។
គួរឲ្យដឹងដែរថា Dembele ត្រូវបានបង្ខំចិត្តប្តូរចេញនៅក្នុងការប្រកួត ពានរង្វាន់អ៊ឺរ៉ូឲ្យជម្រើសជាតិបារាំងកាលពី ថ្ងៃចន្ទក្នុងការប្រកួតប៉ះនឹងហុងគ្រីហើយកីឡាករ វ័យ២៤ឆ្នាំរូបនេះពេលនេះកំពុងត្រៀមខ្លួន រួចរាល់ហើយក្នុងការវះកាត់របួសនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី