បរទេស៖ កីឡាករខ្សែប្រយុទ្ធស្លាប របស់ Inter Milan កីឡាករ Ivan Perisic នៅថ្ងៃនេះត្រូវបានគេរកឃើញថា នឹងមិនអាចបង្ហាញខ្លួន ប្រកួតប៉ះអេស្បាញបានឡើយ និងត្រូវដាក់ខ្លួន ឲ្យនៅដាច់ដោយឡែក រយៈពេល១០ថ្ងៃផងដែរ។
សេចក្តីប្រកាសនេះ ត្រូវបានគេធ្វើឡើង នៅក្រោយពេលដែលកីឡាកររូបនេះ បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃចន្ទម្សិលមិញ មុនពេលមួយថ្ងៃប៉ុណ្ណោះ នៃការប្រកួត របស់ក្រូអាតប៉ះនឹងអេស្បាញ នៅឯកីឡាដ្ឋាន Parken Stadium ហើយជឿជាក់ថា នឹងក៏ត្រូវខកខាន គ្រប់ការប្រកួតទាំងអស់ របស់ក្រុមផងដែរ ទោះបីជាអាចឡើងទៅវគ្គបន្ទាប់ក្តី។
កីឡាករវ័យ៣២ឆ្នាំរូបនេះ គឺជាកម្លាំងដ៏សំខាន់ ដើម្បីនាំក្រុមលេងហើយ ៣ប្រកួតក្នុងវគ្គចែកពូល គាត់អាចបង្ហាញខ្លួន លេងទាំង៣ដង ប៉ះនឹងអង់គ្លេសឆេក និងស្កុតឡែនផងដែរ៕ ប្រែសម្រួល៖ស៊ុនលី