កីឡា

ប្រទេសវៀតណាម នៅតែមិនទាន់សម្រេចចិត្ត លើការប្រកួត SEA GAMES 2021

គូឡាឡាំពួរ៖ ប្រទេសវៀតណាម នៅតែមិនទាន់សម្រេចចិត្ត លើការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី ៣១ ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំនេះ ចំពេលមានការភ័យខ្លាច នៃមេរោគ COVID-19 យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស។

២សប្តាហ៍ ចាប់តាំងពីសំណើ របស់គណៈកម្មាធិការអូឡាំពិកវៀតណាម (VOC) ដើម្បីពន្យាពេលព្រឹត្តិការណ៍ កីឡាប្រចាំឆ្នាំម្តង ៗ ដល់ខែឧសភា ឬមិថុនា ឆ្នាំក្រោយ ត្រូវបានច្រានចោល VOC បានវិលត្រឡប់មករក ការជួបជុំរបស់សហព័ន្ធកីឡា SEA GAMES (SEAGF) វិញដែលធ្វើឡើងស្ទើរតែ នៅថ្ងៃព្រហស្បតិ៍ ដោយគ្មានដំណោះស្រាយ។ ហើយឥឡូវនេះពួកគេបានស្នើសុំរយៈពេល ២សប្តាហ៍ទៀតមុនការជួបប្រជុំ និមិត្ម បន្ទាប់នៅថ្ងៃទី ៨ ខែកក្កដា ដើម្បីទទួលបានការបញ្ជាក់ ពីរដ្ឋាភិបាលអំពីជោគវាសនា នៃព្រឹត្តិការណ៍កីឡា Hanoi SEA Games។

ប្រធានក្រុមប្រឹក្សា អូឡាំពិកម៉ាឡេស៊ី (OCM) លោក Tan Sri Mohamad Norza Zakaria បានមានប្រសាសន៍ថា វីអូអេបានស្នើជម្រើស២ទៀត នៅកិច្ចប្រជុំនេះគឺធ្វើម្ចាស់ផ្ទះ SEA Gamesនៅចុងឆ្នាំនេះ ឬពន្យារពេល ដល់ពាក់កណ្តាលឆ្នាំ ២០២២ ។ លោកបានប្រាប់ Bernama នៅពេលទាក់ទងថា រហូតមកដល់ថ្ងៃនេះ VOC មិនទាន់ទទួលបានការបញ្ជាក់ ពីរដ្ឋាភិបាលនៅឡើយទេ ចំណែក ៨ ប្រទេសក្នុងចំណោម សមាជិកទាំង ១១ រួមទាំងម៉ាឡេស៊ី នៅតែជំទាស់នឹងការ ពន្យារពេលទៅឆ្នាំក្រោយ ដោយសារហេតុផលផ្សេងៗ។

លោកបានបន្ថែមថា មានការលំបាកក្នុងការប៉ាន់ស្មានថា តើនឹងមានអ្វីកើតឡើង ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ ទោះបីការសម្រេចចិត្តណាមួយ ដែលទទួលបានដោយ VOC ពីរដ្ឋាភិបាល ត្រូវបានទាក់ទង ទៅក្រុមប្រឹក្សា SEAGF ដែលមានប្រធានគណៈកម្មាធិការ អូឡាំពិកជាតិចំនួន ១១ ចូលរួមដើម្បីសម្រេចចិត្ត លើសេចក្តីសម្រេចនេះ។

នៅពេលសួរអំពីលទ្ធភាព នៃការពន្យារពេល ព្រឹត្តិការណ៍ហាណូយ ដល់ឆ្នាំ២០២៣ ហើយប្រទេសកម្ពុជា បានផ្តល់សិទ្ធិធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ ២០២៥ លោក Mohamad Norza បានសម្តែងនូវទុទិដ្ឋិនិយម នៅពេលប្រទេសកម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះឆ្នាំ ២០២៣ ខណៈប្រទេសថៃ កំពុងស្ថិតនៅក្នុងការត្រៀម រៀបចំសម្រាប់ឆ្នាំ ២០២៥ ។

លោកបន្តថា ដំណោះស្រាយអាចត្រូវបាន ពិភាក្សាតែប៉ុណ្ណោះ បន្ទាប់ពីទទួលបាន សេចក្តីសម្រេចចុងក្រោយ ពីប្រទេសវៀតណាម។ កាលពីមុនលោក Mohamad Norza បានច្រានចោលការពន្យារពេល ដោយសារមានព្រឹត្តិការណ៍ ចង្អៀតណែនណាន់តាន់តាប់ ក្នុងឆ្នាំ ២០២២ រួមមានព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងានៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ៤-២០ ខែកុម្ភៈ Birmingham Commonwealth Games (ថ្ងៃទី ២៨ ខែកក្កដា ដល់ថ្ងៃទី ៨ ខែសីហា) និង Hangzhou Asian Games (ថ្ងៃទី ១០-២៥ ខែកញ្ញា) ។

ប្រទេសវៀតណាម គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ SEA Games លើកទី ២ បន្ទាប់ពីព្រឹត្តិការណ៍ឆ្នាំ២០០៣ បានចុះបញ្ជីព្រឹត្តិការណ៍ ចំនួន ៥២០ ពីកីឡាចំនួន ៤០ សម្រាប់ព្រឹត្តិការណ៍កីឡាឆ្នាំនេះ។ មានតែពេលវេលាការប្រកួត២ឆ្នាំ ត្រូវបានលុបចោល គឺនៅឆ្នាំ ១៩៦៣ នៅពេលប្រទេសកម្ពុជា មិនអាចធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតពហុដោយសារ អស្ថិរភាពនយោបាយ៕ ដោយ៖លី ភីលីព

Most Popular

To Top