The Star នៅថ្ងៃអាទិត្យនេះបានសរសេរថា កីឡាករខ្សែប្រយុទ្ធ Jadon Sancho ដែលត្រៀមនឹងផ្ទេរទៅចូលរួម ជាមួយនឹងក្លឹបបិសាចក្រហម Man UTD ជាផ្លូវការនោះ ត្រូវបានគេជឿជាក់ថា នឹងអាចទទួលបានប្រាក់កម្រៃ យ៉ាងច្រើនសន្ធឹកសន្ធាប់ មួយក្នុងនាមជាកីឡាករវ័យក្មេងម្នាក់ ដ៏ឆ្នើមម្នាក់។

កីឡាករអន្តរជាតិ សញ្ជាតិអង់គ្លេសរូបនេះ ត្រូវបាន The Star អះអាងបន្ថែមទៀតថា នឹងអាចទទួលបានប្រាក់កម្រៃ ប្រចាំសប្តាហ៍រហូតទៅដល់ ២៥ម៉ឺនផោននៅ Old Trafford គឺលើសពីអ្វីដែលខ្លួន កំពុងទទួលបាននៅ Dortmund ប្រមាណត្រឹមតែ១០ម៉ឺនផោន ក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា ដំណឹងអំពីការដោះដូរ កីឡាករវ័យ២១ឆ្នាំរូបនេះ គឺកាន់តែជិតមកដល់មែនទែនហើយ ដែលក្នុងនោះមានប្រភពជាច្រើន បានអះអាងថាកីឡាករ នឹងអាចផ្ទេរមកអង់គ្លេស បានជោគជ័យ
នៅរដូវក្តៅនេះ ក្នុងតម្លៃផ្ទេរប្រមាណជា៧ ២លានផោន ហើយវាអាចនឹងធ្វើការប្រកាសជាផ្លូវការ អំឡុងពេល២សប្តាហ៍ទៀត៕ ប្រែសម្រូល៖ស៊ុនលី
