លោក Jose Mourinho បាននិយាយថា សម្រាប់លោកជំនួបអង់គ្លេស ប៉ះអាល្លឺម៉ង់ គឺមិនមែនវគ្គ១៦ក្រុម ចុងក្រោយទេ វាគឺជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ប្រសិនបើក្រុមមួយណាឈ្នះ នោះពួកគេនឹងមានភាគរយ ច្រើនឡើងដល់ផ្ដាច់ព្រ័ត្រតែម្ដង ។ លោក Mourinho និយាយបែបនេះដោយសំអាងថា អ្នកឈ្នះប្រកួតយប់នេះ នឹងត្រូវឡើងទៅជួបស៊ុយអែតឬអ៊ុយក្រែន នៅវគ្គ៨ក្រុមចុងក្រោយ ។ បន្ទាប់មកនឹងបន្តទៅជួបឆេក ឬដាណឺម៉ាកនៅវគ្គណាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
ជាមួយគ្នានេះ Jose ក៏រំឮកមិនត្រូវមើលស្រាល ក្រុមទាំងនោះដែរ ព្រោះពួកគេមកដល់វគ្គនេះ ក៏មិនមែនដោយភាពចៃដន្យ ។ ប៉ុន្តែជំនួបរវាងអង់គ្លេសនិងអាល្លឺម៉ង់ពិតជាដូចវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រមែន ។
អ្នកចាត់ការរបស់ Roma រូបនេះបន្ថែមថា កីឡាកររបស់លោក Gareth Southgate មិនត្រូវបារម្ភពីប្រវត្តិសាស្រ្ដរបស់អង់គ្លេសលេងជាមួយអាល្លឺម៉ង់ឡើយ។ លោកចង់ឃើញ Harry Kane លើកពាននៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២១៕ sabay