កីឡា

Deschamps និយាយថា គ្មានអ្នកណាម្នាក់ ខឹងឬអន់ចិត្ត ជាមួយនឹង Mbappe ឡើយ

ជម្រើសជាតិបារាំងទីបំផុត បានធ្លាក់ចេញពីព្រឹត្តិការណ៍អ៊ឺរ៉ូ ទៅហើយ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ទៅឲ្យក្រុមស្វីស ដោយក្នុងនោះកីឡាករ ខ្សែប្រយុទ្ធជួរមុខ Mbappe គឺជាអ្នកខកខាន ធ្វើឲ្យបាត់បង់ឱកាសគ្រាប់បាល់ ១១ម៉ែត្រ។

ទោះបីជាយ៉ាងណាក្តីជាការគាំទ្រ ពីក្រោយលោកគ្រូបង្វឹក Didier Deschamps បាននិយាយថា មកដល់ពេលនេះ គ្មានអ្នកខឹងជាមួយនឹង Kylian Mbappe នោះទេ ហើយនឹងបន្តទំរង់លេងរបស់ខ្លួន ក្នុងនាមជាម្ចាស់ពានរង្វាន់ ពិភពលោកដដែល។

លោក Deschmaps បន្តថា៖ក្រុមទាំងអស់ នៅបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ គឺពោរពេញទៅដោយភាពសាមគ្គីភាព ជាមួយនឹងគ្នាជាធម្មតា។ គ្មានអ្នកណាម្នាក់ជជែក វែកញែកអំពីកំហុសនោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top