កីឡា

Dembele នឹងត្រូវខកខាន ការប្រកួត៤ខែ ដើម្បីធ្វើការវះកាត់ ក្បាលជង្គង់

កីឡាករខ្សែប្រយុទ្ធ សញ្ជាតិបារាំង Ousmane Dembele ដែលកន្លងមកត្រូវបាន ដកឈ្មោះចេញពី បញ្ជីជម្រើសជាតិអ៊ឺរ៉ូ នោះ នឹងត្រូវបានគេរំពឹងទុកថា នឹងខកខានការប្រកួតជាច្រើនខែ។

ក្លឹប Barcelona បានប្រកាសអះអាងថា Dembele កំពុងស្ថិតនៅក្នុងដំណើរការ នៃការវះកាត់ក្បាលជង្គង់ នៅក្នុងប្រទេសហ្វាំងឡង់ ហើយកីឡាកររូបនេះ នឹងត្រូវអវត្តមានឲ្យក្លឹប រយៈពេលជាច្រើនខែ។

របួសរបស់ Dembele កើតឡើងតាំងតែថ្ងៃចន្ទ សប្តាហ៍មុនក្រោយការប្រកួត ជាមួយនឹងហុងគ្រី ហើយគិតមកត្រឹមពេលនេះ ចាប់តាំងតែពីបានផ្ទេរមក ចូលរួមជាមួយនឹង Barcelona កាលពីឆ្នាំ២០១៧មកកីឡាកររូបនេះ តែងតែបានទទួលរង របួសជាញឺកញាប់៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top