The Goal នៅថ្ងៃនេះ បានធ្វើការអះអាងថា ក្លឹបអង់គ្លេស Leeds United បានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការចុះកុងត្រានាំយក កីឡាករខ្សែការពាររបស់ក្លឹប Barcelona កីឡាករ Junior Firpo ជាផ្លូវការហើយ ក្នុងតម្លៃខ្លួនប្រមាណជា ១៥លានអ៊ឺរ៉ូ ឬប្រមាណជា១៣លានផោន។

Leeds បានយកឈ្នះ លើគូប្រជែងផ្សេងទៀត ដែលកំពុងចង់បាន Firpo ដូចគ្នាដែលក្នុងនោះ មានទាំងពីក្លឹបនៅលីគកំពូលអង់គ្លេស Premier League និងលីគកំពូលអ៊ីតាលី Serie A ផងដែរ។
កីឡាករវ័យ២៤ឆ្នាំរូបនេះ នឹងត្រូវធ្វើដំណើរមកចូលរួម ជាមួយនឹងកីឡាដ្ឋាន Elland Road សម្រាប់ត្រៀម បើករដូវកាលហើយផងដែរ ក្រោយកិច្ចព្រមព្រៀង ត្រូវបានធ្វើរួចរាល់និងត្រូវបាន គេមើលឃើញថា ជាកីឡាករចំណូលថ្មីដំបូង គេរបស់ក្លឹប។
ហើយ Firpo ក៏ជាកីឡាករទី៣ហើយផងដែរ ដែល Barcelona បានសម្រេចចិត្តលក់ចេញ ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ របស់ក្លឹបនៅពីក្រោយការលក់កីឡាករ Jean Claire Todibo និងកីឡាករ Matheurs Fernandes៕ ប្រែសម្រួល៖ស៊ុនលី
