ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Euro 2020 រវាងក្រុមបាល់ទាត់របស់អង់គ្លេស និងអាល្លឺម៉ង់ បានធ្វើឲ្យមនុស្សរាប់លាននាក់ជុំវិញពិភពលោកតាមដាន សឹងមិនហ៊ានដកដង្ហើម ដោយសារជំនួបពេលនេះ ពិតជាស្វិតស្វាញ និងពិសេសបំផុត ជាប្រវត្តិសាស្ត្រ។

ប៉ុន្តែស្របពេលភ្នែកជាច្រើនលានគូ ផ្ដោតលើការប្រកួតពេលនេះ ក៏នៅមានសន្ធឹកអ្នកតាមដានជាច្រើននាក់ ចាប់អារម្មណ៍ពេញទំហឹង មកលើវត្តមានរួមគ្នា របស់បុគ្គលល្បី ២រូប នោះគឺ David Beckham និង Ed Sheeran។ បើទោះបីកាមេរ៉ាចាប់រូបភាព Ed ជជែកលេងជាមួយ Idol របស់ខ្លួនគឺ David Beckham បង្ហាញលើ Screen រយៈពេលខ្លីត្រឹម ៥វិនាទី ប៉ុន្តែវាក្លាយទៅជា ពេលវេលាដ៏ភ្ញាក់ផ្អើល មានន័យដែលមិនអាច បំភ្លេចបានឡើយ។


ក្រៅពីសកម្មភាពបង្ហាញផ្ទាល់ ក្នុងវីដេអូ Live នោះ ក៏នៅមានរូបភាពជាច្រើន ដែលបានបង្ហោះជាបន្តបន្ទាប់ ពីភាពស្និទ្ធស្នាលរបស់ Ed ជាមួយ David និងកូនប្រុស Romeo ដែលទៅចូលរួម ពេលនោះជាមួយគ្នា៕ ប្រភព៖ សប្បាយ




