អង់គ្លេស បានកសាងប្រវត្តិសាស្ត្រមួយហើយ ក្រោយពីយកឈ្នះលើក្រុម អាល្លឺម៉ង់ បានក្នុងលទ្ធផល ២-០ នៅវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ Euro 2020 នៅយប់មិញនេះ ។
ក្រោយពីធ្វើបានល្អ លើទីលានប្រកួត ក្នុងព្រឹត្តិការណ៍នេះមក ក្រុមអង់គ្លេសក៏ទទួល បានរង្វាន់ពីសំណាក់ថ្នាក់ ដឹកនាំផងដែរ ។ ដោយថ្ងៃនេះ សមាជិកទាំងអស់នឹងទទួលបានពេលវេលា២ទៅ៣ម៉ោង ដើម្បីជួបប្រពន្ធ សង្សាររបស់ខ្លួន ក្រោយពីនៅឆ្ងាយពីគ្នា តាំងពីចាប់ផ្ដើមប្រមូលផ្ដុំមក ។ ការធ្វើបែបនេះ គឺដើម្បីបញ្ជាក់ថាកីឡាករទាំងអស់ នឹងទទួលបានភាពកក់ក្ដៅ ពីមិត្តស្រីរបស់ខ្លួនផងដែរ ។
រំលឹកថាការជួបគ្នា លើកនេះ នឹងធ្វើឡើងនៅកន្លែងស្ងាត់មួយ ដែលទំនងជាមិនឱ្យ អ្នកណាបានដឹង ឬមើលឃើញឡើយ ។ ខណៈដែលកន្លងមក កីឡាករអាចជួបជុំបានជា មួយគ្រួសារបានដែរ តែធ្វើឡើងនៅក្នុងកីឡដ្ឋានប៉ុណ្ណោះ មិនមានភាពជាឯកជនឡើយ ៕ sabay