កីឡា

លោក សំហេង បុរស តែងតាំងជាប្រធាន សហពន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត បន្តអាណត្តិទី៧

ភ្នំពេញ ៖ លោក សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា ត្រូវបានតែងតាំង ជាប្រធានសហពន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត បន្តអាណត្តិទី៧ ជំនួយលោក អ៊ុក សិទ្ធិជាតិ អតីតប្រធានលាឈប់ បន្ទាប់ពីរូបលោក ជាប់រវល់ការងារ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាការធិការជាតិ អូឡាំពិកកម្ពុជា ។

ក្នុងឳកាសប្រកាសប្រធានថ្មី ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាការធិការជាតិ អូឡាំពិកកម្ពុជា លោក អ៊ុក សិទ្ធិជាតិ អតីតប្រធាន និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងតំណាងនាយកដ្ឋានកីឡានានា ក្រោមក្រសួងអប់រំ យុវជន និងកីឡា ។

សមាជិកប្រតិបត្តិចំនួន១៣ដដែល រួមមានលោក សំហេង បុរស ជាប្រធាន លោក ផៃ សុខ និងលោកដាំ ភិរម្យ អនុប្រធាន លោក ធម្ម អង្គារ៉ា លោក ហ៊ុន សាមុត លោក ដួង មាសចំរើន លោក ប៉ែន វុទ្ធី លោក ប៉ុន សុខ លោក ឃួន លីវី លោក ម៉ក់ ច័ន្ទរិទ្ធ លោក ពៅ វណ្ណា និងលោក នង សារុន សមាជិក និងលោក ឡោ ម៉េង អគ្គហេរញ្ញិក ។

លោក សំហេង បុរស បានមានប្រសាសន៍ថា លោកនឹងបន្តអភិឌ្ឍន កីឡាមួយនេះបន្តពីលោក អ៊ុក សិទ្ធិជាតិ អតីតប្រធាន ឲ្យមានការរីកចម្រើន ហើយលោកនឹងស្នើ សុំឲ្យលោកនៅជាមួយ សហព័ន្ធដដែល ដើម្បីជួយគ្នាអភិឌ្ឍន ឆ្ពោះទៅមុនត្រៀម SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម និង SEA GAMES 2023 លើកទី៣២នៅកម្ពុជា ៕

Most Popular

To Top