Manchester United បានយល់ព្រមលើតម្លៃខ្លួន៧៣លានផោន ជាមួយ Borussia Dortmund សម្រាប់ខ្សែ បម្រើប្រយុទ្ធ Jadon Sancho។
កីឡាករវ័យ២១ឆ្នាំ ដែលមិនទាន់ពិនិត្យ សុខភាពនិងយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួន ត្រូវគេរំពឹងនឹងចុះកុងត្រា រយៈពេល៥ឆ្នាំ ។ សម្រាប់តម្លៃខ្លួននេះ Sancho នឹងក្លាយជាកីឡាករអង់គ្លេសថ្លៃ ជាងគេលំដាប់ទីពីរ ក្រោម Harry Maguire។
ខ្សែការពារ Maguire ចូលរួមជាមួយ United ផ្ទេរពី Leicester កាលពីឆ្នាំ២០១៩ក្នុងតម្លៃខ្លួន៨០លានផោន ។ លោក Ole Gunnar Solskjaer កំពុងស្វែងរកកីឡាករសំខាន់៤នាក់ ដើម្បីបំពេញនៅតំបន់ការពារ បម្រើ និងប្រយុទ្ធ ។ ពេលនេះរកបានម្នាក់ ដំបូងហើយគឺ Sancho៕