ខ្សែប្រយុទ្ធ Cristiano Ronaldo, Kylian Mbappe និង Manuel Neuer ត្រូវបាន លោក Marco Rossi គ្រូបង្វឹកក្រុមហុងគ្រី Troll លេងនៅក្នុងបណ្ដាញសង្គមហើយ ក្រោយពីធ្លាក់ពីពានរង្វាន់ Euro 2020 នៅវគ្គ១៦ក្រុមចុងក្រោយ។
លោក Marco Rossi គ្រូបង្វឹកក្រុមហុងគ្រី
បារាំង អាល្លឺម៉ង់ និងព័រទុយហ្គាល់ ដែលស្ថិតនៅពូល F ជាមួយក្រុមហុងគ្រីដែរនោះ បានធ្លាក់ត្រឹមវគ្គ១៦ក្រុមទៅហើយ មិនមានឱកាសឡើងវគ្គបន្ដទេ។ ក្រុមជើងឯកទាំង៣នេះ ត្រូវបានគេមើលឃើញថា ជាក្រុមមានភាគរយ ក្នុងការឈ្នះពានរង្វាន់ដែរ ប៉ុន្តែចុងក្រោយបែរជាមិនអាច សម្រេចគោលដៅបានទៅវិញ ។
មើលឃើញដូច្នេះហើយ លោក Rossi ដែលធ្លាប់និយាយដៀមដាម Ronaldo កន្លងមកនោះ បានចេញមុខមក Troll ម្ដងទៀតហើយ ។ លោកបានបង្ហោះរូប១សន្លឹក ដោយ Ronaldo , Mbappe និង Neuer កាន់វ៉ាលី ខណៈដែលខ្លួនលោក នៅឈរជាប់មាត់សមុទ្រ។ អមជាមួយរូប ១សន្លឹកនេះដែរ លោកបានសរសេរថា ចាំជួបគ្នានៅឆ្នេរសមុទ្រ ផងដែរ៕