កីឡា

Sancho ជិត​​មក​ United ជា​ផ្លូវ​ការ​ហើយ បន្ទាប់​ពីក្លឹប​ចចារ​តម្លៃ​ខ្លួន ​ត្រូវរូវ​ជាមួយ Dortmund

Manchester United បាន​យល់​ព្រម​លើ​តម្លៃ​ខ្លួន​៧៣​លាន​ផោន​ ជាមួយ Borussia Dortmund សម្រាប់​ខ្សែ ​បម្រើ​ប្រយុទ្ធ Jadon Sancho។

​កីឡាករ​វ័យ​២១​ឆ្នាំ ​​ដែល​មិន​​ទាន់​ពិនិត្យ ​សុខភាព​និង​យល់ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន ត្រូវ​គេ​រំពឹង​នឹង​ចុះ​កុងត្រា ​រយៈពេល​៥​ឆ្នាំ ។ សម្រាប់​តម្លៃ​ខ្លួន​នេះ Sancho នឹង​ក្លាយ​ជា​​កីឡាករ​អង់គ្លេស​​ថ្លៃ ​ជាង​គេ​លំដាប់​ទី​ពីរ ក្រោម Harry Maguire។

ខ្សែ​ការពារ Maguire ចូលរួម​ជាមួយ United ផ្ទេរ​ពី Leicester កាល​ពី​ឆ្នាំ​២០១៩​ក្នុង​តម្លៃ​ខ្លួន​៨០​លាន​ផោន ។ ​លោក Ole Gunnar Solskjaer កំពុង​ស្វែង​រក​កីឡាករ​សំខាន់​៤​នាក់ ​ដើម្បី​បំពេញ​នៅ​តំបន់​ការពារ បម្រើ និង​ប្រយុទ្ធ ។ ពេល​នេះ​រក​បាន​ម្នាក់ ​ដំបូង​ហើយ​គឺ Sancho៕

Most Popular

To Top