ខ្សែការពារ Sergio Ramos បានយល់ព្រមចូលរួមជាមួយក្រុម PSG ទៅហើយ ដោយទទួលបានកុងត្រារហូតដល់ទៅ២ឆ្នាំឯណោះ។
Ramos បានផុតកុងត្រាជាមួយក្រុមអធិរាជស Real Madrid នេះ បន្ទាប់ពីបរាជ័យក្នុងការបន្ដកុងត្រាថ្មី។ ខណៈដែលដំណឹងនៃការចាកចេញនេះបានធ្វើឱ្យក្លឹបជាច្រើនចាប់អារម្មណ៍លើរូបគេ ជាពិសេស PSG តែម្ដង។ រហូតដល់ពេលនេះ ការចរចាកុងត្រានោះបានសម្រេចទៅហើយ ដោយរូបគេទទួលបានកុងត្រារហូតដល់ទៅ២ឆ្នាំឯណោះ។
ប្រធានក្រុមអេស្ប៉ាញរូបនេះ នឹងពិនិត្យសុខភាពនៅពេលខាងមុខ មុនពេលប្រកាសជាផ្លូវការតែម្ដង។ ស្របពេលតម្លៃពលកម្មនៅមិនទាន់ដឹងថាទទួលបានប៉ុន្មានក្នុង១ឆ្នាំឡើយ៕
ប្រភព៖ sabay
