កីឡា

Arsenal កំពុងព្យាយាមខ្លាំង ដើម្បីចរចាទិញ Locatelli

ទោះបីជាបច្ចុប្បន្ន ក្លឹបកាំភ្លើងធំ Arsenal គឺនឹងត្រូវជួបគូប្រជែង ដ៏ខ្លាំងមួយក្នុងការប្រជែង យកកីឡាករឆ្នើម អ៊ីតាលី Locatelli ដោយ Juventus ក្តីប៉ុន្តែគេអាចដឹងបានថា ក្លឹបអង់គ្លេសនេះ គឺជាក្លឹបតែមួយគត់ ដែលបានដាក់សំណើរសុំចរចា ។

ប្រធានក្លឹប Sassuolo លោក Giovanni Carnevali បានអះអាងថា ក្លឹបកាំភ្លើងធំ Arsenal បានដាក់សំណើរជាផ្លូវការ ដើម្បីសុំចរចាផ្ទេរ កីឡាករ Manuel Locatelli ហើយគឺជាក្លឹប ដែលបានព្យាយាមខ្លាំងបំផុត ដើម្បីកិច្ចការងារផ្ទេរមួយនេះ ។

ទោះបីជាយ៉ាងណាក្តីលោក ក៏បានអះអាងដែរថា ក្លឹបអ៊ីតាលី Juventus ក៏បានដាក់ពាក្យសុំរៀបចំជំនួបគ្នា ជាមួយនឹង Sassuolo ដើម្បីពិភាក្សាគ្នា ទៅលើលទ្ធភាព នៃការផ្ទេរនេះផងដែរ ។

កីឡាករ វ័យ២៣ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថា មានទំរង់លេងយ៉ាងល្អ នៅក្នុងតំបន់បម្រើការពារ ជាមួយនឹងក្លឹបបច្ចុប្បន្ន ប៉ុន្តែលេងនៅជម្រើសជាតិ គាត់អាចប្តូរតំណែង ជាច្រើន លើសពីនេះផងដែរ ជាពិសេសនៅក្នុងព្រឹត្តិការណ៍ អ៊ឺរ៉ូឆ្នាំ២០២០នេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top