តារាឆ្នើមរបស់ Borussia Dortmund កីឡាករខ្សែប្រយុទ្ធស្លាប Jadon Sanchoត្រូវបានគេជឿជាក់ថានឹងក្លាយទៅជា
កីឡាករចំណូលថ្មីដំបូងគេហើយរបស់ក្លឹបបិសាចក្រហម Man UTD។
the Goal ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានឈានទៅដល់កិច្ចព្រមព្រៀងក្នុងការ
ចំណាយលុយសរុបប្រមាណជា៧២,៩លានផោនសម្រាប់កិច្ចការងារផ្ទេរមួយនេះ។

ប្រភពដដែលនេះបានសរសេរទៀតថាក្លឹបទាំងពីរបានឈានទៅដល់កិច្ចព្រមព្រៀងនេះក្រោយការចរចាពិភាក្សាគ្នាអស់រយៈពេលជាច្រើន
ខែមកហើយដោយក្នុងនោះ Dortmund ធ្លាប់បានបដិសេធសំណើរប្រមាណជា៦៧លានផោនម្តងហើយកាលពីខែមិថុនា៕
ប្រែសម្រួល៖ស៊ុនលី
