កីឡា

បែលហ្សិក ប៉ះ អ៊ីតាលី ​លោក Mourinho ​សុំ​ជ្រើស​យក​ក្រុម… ​ជា​អ្នក​ឈ្នះ​ហើយ​

​ក្រុម​បែលហ្សិក ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​អ៊ីតាលី ​នៅ​ម៉ោង​២​ រំលង​អាធ្រាត្រ​នេះ​ហើយ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Euro 2020 ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

​ជំនួប​មួយ​នេះ​ពិត​ជា​តឹងតែង​ខ្លាំង​មែនទែន​ហើយ ​ព្រោះ​ថា​ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ​ល្អ​ដូច​គ្នា។ ​បែលហ្សិក​ដែល​កំពុង​ឈរ​នៅ​លេខ​១ FIFA Ranking ​នោះ ​បាន​ទម្លាក់​ព័រទុយហ្គាល់​ដើម្បី​ឡើង​មក​ដល់​វគ្គ​នេះ។ ដោយ​ឡែក​អ៊ីតាលី​ឯ​ណោះ​វិញ ​កំពុង​កាន់​កំណត់ត្រា​ល្អ​ណាស់ ​ដោយ​៣០​ប្រកួត​មក​នេះ​មិន​ទាន់​ស្គាល់​បរាជ័យ​នោះ​ទេ។

​សម្រាប់​គូ​ដ៏​ជក់​ចិត្ត​នេះ ​លោក Jose Mourinho ​ដែល​នឹង​ចូល​កាន់​តំណែង​ ជា​អ្នក​ចាត់ការ​ក្រុម Roma ​នៅ​ថ្ងៃ​នេះ​ដែរ​នោះ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ព្យាករ​ថា ​រវាង​ក្រុម​ទាំង​ពីរ ​លោក​សុំ​ជ្រើស​យក​អ៊ីតាលី​ហើយ ។ ​ការ​រើស​នេះ ក៏​ដោយសារ​តែ​លោក​ នឹង​ដឹក​នាំ​ក្រុម​បាល់ទាត់ ​នៅ​អ៊ីតាលី​ដូច​គ្នា ។ ដោយ​ឡែក​៣​ក្រុម​ទៀត​ដែល​ត្រូវ​ឡើង​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ លោក Jose ​រើស​យក​អេស្ប៉ាញ ​អង់គ្លេស ​និង​ដាណឺម៉ាក ៕

Most Popular

To Top