កីឡា

ផ្លូវការ​! Mata ព្រម​បន្ត​កុងត្រា​ថ្មី​​ រយៈពេល​ ១ឆ្នាំ​ជា​មួយ​ Man Utd

ខ្សែ​បម្រើ​ Juan Mata ត្រូវ​បាន​ខាង​ក្លឹប​ Manchester United បាន​ចុះ​ផ្សាយ​ជា​ផ្លូវ​ការ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ កីឡាករ​នេះ​បាន​ព្រម​បន្ត​កុងត្រា​ថ្មី​រយៈ​ពេល​ ១ឆ្នាំ​បន្ថែម​ទៀត​រហូត​ដល់​ឆ្នាំ​២០២២​ខាង​មុខ​។

តាម​ពិត​ទៅ​ Mata បាន​បញ្ចប់​កុងត្រា​ជា​មួយ​ Man Utd រួច​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២១​ ប៉ុន្តែ​ទើប​តែ​នៅ​ក្នុង​ថ្ងៃ​នេះ​កីឡាករ​នេះ​ក៏​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ចង់​បន្ត​លេង​ឲ្យ​ក្លឹប​អង់គ្លេស​នេះ​បន្ត​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Mata បាន​មក​លេង​ឲ្យ​ Man Utd តាំង​ពី​ឆ្នាំ​២០១៣​ ដោយ​ខាង​ក្លឹប​បាន​ចំណាយ​លុយ​ទិញ​​ពី​ Chelsea ជាង​៥១​លាន​ដុល្លារ​ ដោយ​កីឡាករ​នេះ​បាន​ចូល​រួម​លេង​សរុប​បាន​ ២៧៣​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៥១​គ្រាប់​៕

Most Popular

To Top