កីឡា

De Bruyne សារភាពថា​ ប្រកួតប៉ះអ៊ីតាលី យប់មិញនេះ លេងទាំងរបួស

បរទេស ៖ តារាឆ្នើម របស់ក្លឹបមេឃខៀវ Man City ត្រូវបានគេដឹងថា បានចូលរួមការប្រកួត ទាំងភាពឈឺចាប់ សម្រាប់ក្រុមជម្រើសជាតិ ប៊ែលហ្ស៊ិក នៅវគ្គ១ភាគ៤ ចុងក្រោយ នៃព្រឹត្តិការណ៍ពានរង្វាន់អ៊ឺរ៉ូ ឆ្នាំ២០២០យប់មិញនេះ ប៉ះនឹងអ៊ីតាលី។

កីឡាករ De Bruyne ផ្ទាល់នៅចប់ការប្រកួត បានសារភាពថា គាត់ពិតជាបានចូលរួមការប្រកួត ទាំងរបួសរហែកសរសៃក្បាលជង្គង់ មែនប៉ុន្តែជាលទ្ធផលគាត់ មិនអាចជួយដល់ ក្រុមឲ្យឡើងផុតពីវគ្គនេះឡើយ គឺបានត្រឹមបរាជ័យក្នុងលទ្ធផល២ទល់នឹង១។

De Bruyne និយាយថា វាគឺជារឿងដ៏អស្ចារ្យមួយ ដែលខ្ញុំអាចលេងបានប្រកួតយប់មិញនេះ ពីព្រោះថាវាពិតជាមានរបួសមែន នៅក្បាលជង្គង់ ។ សរសៃក្បាលជង្គង់បានរហែក ប៉ុន្តែខ្ញុំគិតថាវាគឺជាទំនួលខុសត្រូវ របស់ខ្ញុំសម្រាប់ប៊ែលហ្ស៊ិក ប៉ុន្តែខ្ញុំមិនអាចជួយអ្វីលើសពីនេះ បានឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top