ខ្សែបម្រើក្លឹប Manchester United កីឡាករ Paul Pogba ត្រូវបានគេប្រទះឃើញទៅដើរលេង ជាមួយប្រពន្ធរបស់ខ្លួន គឺអ្នកនាង Maria Salaues នៅឯទីក្រុង Miami ប្រទេសអាមេរិក ធ្វើព្រងើយក្រោយពី ជម្រើសជាតិបារាំងរបស់ខ្លួន ធ្លាក់ចេញពីប្រកួត Euro 2020។ នេះបើយោងតាមការចុះផ្សាយ របស់ Daily Mail នៅថ្ងៃនេះ។
បើតាមប្រភពខាងលើ Pogba បានដើរបណ្ដើរប្រពន្ធរបស់ខ្លួន ទៅទិញឥវ៉ាន់មួយចំនួន នៅក្នុងផ្សារទំនើបមួយកន្លែង នៅឯទីក្រុងខាងលើ។
ខ្សែបម្រើខាងលើនេះ ត្រូវបានគេឃើញពាក់ខោអាវម៉ូតផ្កា ថែមទាំងពាក់ពាក់វ៉ែនតាខ្មៅ និងមួកខ្មៅមួយដើរទិញទំនិញជាមួយប្រពន្ធក្នុងរដូវកាលវិស្សមកាល ត្រៀមចូលប្រកួត នៅរដូវកាលក្ដៅថ្មីខាងមុខ។
គួរបញ្ជាក់ផងដែរថា រដូវកាលថ្មីរបស់ Premier League នឹងចាប់ផ្ដើមនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ខាងមុខ៕ ប្រភព៖ សប្បាយ