យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កីឡាករបាល់ទាត់ដ៏ល្បីឈ្មោះ Cristiano Ronaldo បានចំណាយលុយ ៧លានដុល្លារ ដើម្បីទិញនាវា កម្សាន្តមួយគ្រឿង មានឈ្មោះថា Azimut Grande ក្រោយតែងតែចំណាយលុយ ជួយនាវាកម្សាន្តអស់រយៈពេលជាយូរមក។

នាវាកម្សាន្ត Azimut Grande របស់កីឡាករបាល់ទាត់ សញ្ជាតិព័រទុយហ្គាល់នេះ មានកាប៊ីនសរុបចំនួន ៥, បន្ទប់គេង ៦, បន្ទប់ទឹក ៧, បន្ទប់ទទួលភ្ញៀវដ៏ធំមួយ ជាមួយផ្ទះបាយទាន់សម័យមួយទៀតផង។ ផ្នែកខាងក្រៅនៃនាវានេះ ត្រូវបានឌីហ្សាញដោយ លោក Stefano Righini ខណៈផ្នែកខាងក្នុងវិញឌីហ្សាញដោយ លោក Achille Salvagni។


នាវា Azimut Grande ដែលអាចដឹកអ្នកដំណើរ បានដល់ ១០នាក់ខាងលើនេះ ជាផលិតផលរបស់ក្រុមហ៊ុនអ៊ីតាលី Azimut Yachts មានទំហំទទឹង ៦,៥៩ម៉ែត្រ ខណៈតួខ្លួនរបស់វា ត្រូវបានផលិតឡើងពី Carbon Fiber ដែលមានទម្ងន់ស្រាល និងរឹងមាំខ្លាំង។ វាមានបំពាក់ម៉ាស៊ីន twin-turbo ទំហំ ១២ស៊ីឡាំង ដែលអាចបង្កើតកម្លាំង បានសរុបដល់ ១ ៩០០សេះ ហើយមានល្បឿនអតិបរមាដល់ ៥១គីឡូម៉ែត្រក្នុងមួយម៉ោង៕ ប្រភព៖ សប្បាយ













