គ្រូបង្វឹកជនជាតិ អេស្បាញ លោក Roberto Martinez ដែលកន្លងមក តែងតែមានពាក្យចចាមអារ៉ាមថា នឹងអាចចុះកុងត្រា ក្នុងការធ្វើការជាមួយនឹង ក្លឹបជាច្រើន នៅអ៊ឺរ៉ុបនោះប៉ុន្តែ នៅសប្តាហ៍នេះ ត្រូវបានគេប្រកាសជាសាធារណៈហើយថា នឹងនៅតែបន្តការងារជាគ្រូបង្វឹក របស់ជម្រើសជាតិប៊ែលហ្ស៊ិកដដែល រហូតដល់ឆ្នាំ២០២២ ព្រឹត្តិការណ៍បាល់ទាត់ ពិភពលោកដដែល។
លោក Martinez នឹងបន្តដឹកនាំក្រុមដែលត្រូវ បានគេស្គាលថា ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ១ របស់ពិភពលោកដដែលនេះ រហូតដល់ព្រឹត្តិការណ៍ បាល់ទាត់ ពិភពលោក នៅកាតា ទោះបីជាបានដឹកនាំក្រុមឲ្យ ទទួលបានបរាជ័យ កាលពីព្រឹត្តការណ៍អ៊ឺរ៉ូ ឆ្នាំ២០២០កន្លងទៅថ្មីៗនេះក្តី។
អតីតគ្រូបង្វឹករបស់ក្លឹប Wigan និង Everton រូបនេះត្រូវបានប្រធានសហព័ន្ធបាល់ទាត់ ប៊ែលហ្ស៊ិក លោក Peter Bossaert បង្ហាញក្តីរំពឹងទុកថា យ៉ាងមុតម៉ាំថាគាត់ នឹងនៅបន្តដឹកនាំក្រុមដដែល ខណៈដែលប៊ែលហ្ស៊ិក ក៏នឹងមានការ ប្រកួតសម្រាប់ខែកញ្ញានិង ខែតុលាខាងមុខនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី