កីឡា

Balotelli រកបានក្លឹបថ្មី ជ្រកកោនហើយ

បរទេស៖កីឡាករ ខ្សែប្រយុទ្ធកំពូល បញ្ហាជាមួយនឹងគ្រូបង្វឹក Mario Balotelli ដែលបានធ្លាក់ខ្លួនទៅលេងនៅលីគកម្រិតទាប របស់អ៊ីតាលី ជាច្រើនមកហើយនោះពេលនេះទំនង ជាអាចរកក្លឹបថ្មីបានហើយ។

the Goal ចេញផ្សាយថាកីឡាករអ៊ីតាលីរូបនេះ នឹងអាចផ្ទេរទៅលេង ជាមួយនឹងក្លឹបនៅប្រទេសអ៊ឺរ៉ុបមួយនៅភាគអាគ្នេយ៍ហើយវា ក៏ត្រូវបានគេមើលឃើញថា នឹងក្លាយទៅជាឱកាស ដើម្បីអាចបង្ហាញខ្លួនឡើងវិញ ឲ្យក្រុមជម្រើសជាតិអ៊ីតាលី ក្រោមការដឹកនាំរបស់លោក Roberto Mancini ផងដែរ។

ប្រភពដដែលបានបន្តទៀតថា Balotelli នឹងអាចចូលរួមជាមួយនឹងក្លឹបតួកគី Adana Demirspor នៅរដូវក្តៅនេះខណៈដែលប្រធានក្លឹបក៏បានអះអាង ដែរថា កិច្ចព្រមព្រៀង ស្ទើរតែ គ្រប់លក្ខខណ្ឌទៅហើយ ដែលបានធ្វើឡើង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top