កីឡា

មោទកភាព​ ! ​កីឡាករ​ល្បី ​២​នាក់​ ធ្លាប់​មក​លេង​អង្គរវត្ត ​និង​ជួយ​ផ្សព្វផ្សាយ ​ដល់​ពិភព​លោក​ទៀត​

Ruud van Nistelrooy ​និង David Beckham ​សុទ្ធ​តែ​ជា​កីឡាករ​លំដាប់​ពិភព​លោក ​ហើយ​ពួកគេ​ក៏​បាន​មក​ទស្សនា ​ប្រាង្គ​ប្រាសាទ​ខ្មែរ​ នៅ​ទឹក​ដី​សៀមរាប​ផង​ដែរ​ នា​ពេល​កន្លង​មក​នេះ​។

​អំឡុង​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ​អតីត​តារា​បាល់ទាត់​ដ៏​ល្បី David Beckham បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល ​ដល់​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​កម្ពុជា ​ក្រោយ​បង្ហោះ​​រូបភាព​មួយ​សន្លឹក​នៅ​ប្រាសាទ​អង្គរវត្ត ​លើ​​បណ្ដាញ​សង្គម Instagram យប់​មិញ​នេះ ។ ក្រៅ​ពី​រូបភាព​​ខាង​លើ​ បុរស​សង្ហា​ដែល​បាន​ឆក់ ​យក​បេះដូង​ប្រជាជន​ជា​ច្រើន​ក្នុង​លោក រួម​ទាំង​នៅ​កម្ពុជា​ផង​នោះ បាន​សរសេរ​សារ​មួយ​ប្រយោគ​ថា ៖ “Amazing day in Cambodia visiting the Angkor Wat temple…. One of the most beautiful places in the world……” ដែល​មាន​ន័យ​ថា “វា​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​នៅ​កម្ពុជា ដែល​បាន​​មក​ទស្សនា​ប្រាសាទ​អង្គរ​វត្ត… កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​ស្អាត​បំផុត​ក្នុង​លោក” ។

ដោយ​ឡែក​នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ​វិញ ​Ruud van Nistelrooy ​បាន​ទៅ​ដល់​ខេត្ត​សៀមរាប ​និង​ដើរ​មើល​ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ​ ។ ដោយសារ​តែ​បាន​ទៅ​ដល់​កន្លែង​ប្រាសាទ​ដ៏​អស្ចារ្យ​លើ​លោក​នេះ​ហើយ Rooy ​បាន​ចាប់​ប្លង់​ថត​រូប​មួយ​សន្លឹក ​បង្ហោះ​នៅ​លើ Instagram ​ដើម្បី​ជា​ការ​បង្អួត​ដល់​មិត្ត​ខ្លួន​ដទៃ​ទៀត ដែល​មិន​បាន​មក​លេង​នៅ​អង្គរ​វត្ត ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ ​ក៏​បាន​សរសេរ​អក្សរ​អង់គ្លេស ​អាន​ជា​ខ្មែរ​មួយ​ឃ្លា​ផង​ដែរ​ថា “Orkun Charon Kamphuchia” ។

​ដូច្នេះ​មាន​ន័យ​ថា​តារា​ល្បី​ៗ​ទូទាំង​ពិភព​លោក​សុទ្ធ​តែ​ទទួល​ស្គាល់ ​និង​មក​ទស្សនា​ផ្ទាល់​តែ​ម្ដង​ប្រាសាទ​អង្គរ​វត្ត​របស់​កម្ពុជា ​ដែល​មាន​ទីតាំង​នៅ​ខេត្ត​សៀមរាប ៕sabay

Most Popular

To Top