កីឡា

អាជ្ញា​កណ្ដាល​ផ្ដល់ ​ប៉េណាល់ទី ​យប់មិញ ​ជា​អ្នក​ដែល​មិន​ផ្ដល់ ​បាល់​ចូល​ទី​ឱ្យ Ronaldo លើក​មុន​

​ក្រុម​ដាណឺម៉ាក​ ត​វ៉ា​ខ្លាំង ចំពោះ​អាជ្ញាកណ្ដាល ​ដែល​បាន​ផ្ដល់​បាល់​ប៉េណាល់​ទី ​ទៅ​ឱ្យ​ក្រុម​អង់គ្លេស ​កាល​ពី​យប់មិញ​នេះ ​ធ្វើ​ឱ្យ​អង់គ្លេស ​មាន​ឱកាស​ឈ្នះ​ក្នុង​លទ្ធផល ២-១ ។

​ដោយ​សូម្បី​តែ ​លោក Arsene Wenger ​អតីត​អ្នក​ចាត់ការ​ក្រុម Arsenal ​និង​បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​ឱ្យ FIFA ​ក៏​មើល​ឃើញ​ថា ​បាល់​នេះ​មិន​សម​ឱ្យ​ប៉េណាល់ទី​ដែរ ។ ​លោក​បាន​ដាក់​សំនួរ ​ទៅ​កាន់​អាជ្ញាកណ្ដាល Danny Makkelie ​នៅ​យប់មិញ ​ហេតុ​អ្វី​មិន​ទៅ​មើល​អេក្រង់ ត្រួត​ពិនិត្យ VAR ​បន្ដិច​ដើម្បី​កាត់​សេចក្ដី​ឱ្យ​ច្បាស់ ​ព្រោះ​នេះ​ជា​ការ​ប្រកួត​សំខាន់ ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ផង ។ ​មួយ​វិញ​ទៀត ​១​គ្រាប់​ប៉េណាល់ទី​នេះ ​ក៏​ជា​គ្រាប់​បាល់​កាត់​សេចក្ដី​នៃ​ការ​ប្រកួត​ផង​ដែរ ។

​ស្រប​ពេល​ឃើញ​ភាព ​អ​សកម្ម​នេះ​ហើយ ​អ្នក​គាំទ្រ ​ក៏​បាន​លើក​យក​រឿង ​លោក Makkelie ​កាត់​សេចក្ដី​ប្រកួត​ព័រទុយហ្គាល់​ ជាមួយ​សែប​ផង​ដែរ ។ ​ដោយ​កាល​នោះ ​គ្រាប់​បាល់​របស់ Ronaldo ​បាន​ចូល​ទី​ទៅ​ហើយ ប៉ុន្តែ​អាជ្ញាកណ្ដាល​រូប​នេះ ​មិន​ផ្ដល់​ឱ្យ​ទៅ​វិញ ។ ដោយ​ពេល​នោះ សំអាង​ថា​ មិន​មាន​បច្ចេកវិទ្យា VAR ​ដើម្បី​ពិនិត្យ ។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​នោះ ​ក្រុម​អាជ្ញាកណ្ដាល​ ក៏​ទទួល​ស្គាល់​កំហុស ​ហើយ​សុំ​ទោស​មក​ខាង ​ក្រុម​ព័រទុយហ្គាល់​វិញ​ដែរ៕ sabay

Most Popular

To Top