កីឡា

ស្ងាត់ៗ Ronaldo បើក​សណ្ឋាគារ​ថ្មី​ ចែស​នៅ New York ចង់​​គេង​មួយ​​យប់​១៦០​ដុល្លារ

Cristiano Ronaldo ទើប​តែ​សម្ពោធ ​សណ្ឋាគារ​ថ្មី ​​ដែល​មាន​ទីតាំង ​ស្ថិត​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ ព័រទុយហ្គាល់​និង​ Juventus រូប​នេះ​កន្លង​ទៅ​ បាន​បើក​សណ្ឋាគារ​​២​មក​ហើយ​ នៅ​ឯ​ទី​ក្រុង​ Lisbon ប្រទេស​ព័រទុយហ្គាល់ និង​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ ។ Ronaldo បាន​ប្រកាស​លើ​បណ្ដាញ ​សង្គម​ពី​ការ​បើក​ដំណើរ ​ការ​សណ្ឋាគារ​ថ្មី​ របស់​ខ្លួន​មាន​ឈ្មោះ​ថា Pestana CR7 ។

វា​គឺ​ជា​សណ្ឋាគារ​​របស់ Ronaldo ទី​មួយ​ដែល​បើក​នៅ​ក្រៅ​តំបន់​អឺរ៉ុប ។ តាមរយៈ​វិបសាយ​របស់​សណ្ឋាគារ​តម្លៃ​ ស្នាក់​នៅ​គឺ​១៦០​ដុល្លារ​ ក្នុង​មួយ​យប់ ជាមួយ​នឹង​ការ​បញ្ចុះ​តម្លៃ​​ផ្សេង​ៗ ​ក្នុង​ការ​ស្នើរ​ជា​សមាជិក​របស់​ Pestana ៕sabay

ខាង​ក្រោម​ជា​រូបភាព​នៃ​សណ្ឋាគារ Pestana CR7

Most Popular

To Top