នៅថ្ងៃនេះកីឡាករខ្សែប្រយុទ្ធ Barcelona ម្នាក់បានធ្វើការហៅទូរស័ព្ទផ្ទាល់ ទៅកាន់ប្រធានប្រតិបត្តិរបស់ក្លឹប Barcelona ព្រមទាំងក្រុមហ៊ុនអ្នកគាំទ្រផ្តាច់មុខ របស់ក្លឹបគឺ
Rakuten ផងដែរដើម្បីសុំអភ័យទោសចំពោះកាយវិកា របស់ខ្លួនកន្លងមកនៅក្នុងវិដេអូមួយ ដែលបានលេងសើចនិងមានរូបភាពមើលងាយទៅលើ ជនជាតិអាស៊ី។
កីឡាករបារាំង Griezmann ត្រូវបានវិដេអូថតជាប់ក្នុងពេលដែលខ្លួនបានសើចបែបចំអកជាមួយ នឹងកីឡាករមិត្តរួមក្លឹប Ousamane Dembele ទៅលើបុគ្គលិកជនជាតិអាស៊ី
ម្នាក់របស់សណ្ឋាគារដែល បានចូលមកបន្ទប់របស់ពួកគេដើម្បីជួសជុលទូរទស្សន៍និងមានវិដេអូមួយទៀតដែល Griezmann បានប្រើប្រាស់ពាក្យថា Ching chong
នៅក្នុងព្រឹត្តិការណ៍បាល់ទាត់នៅជប៉ុន មួយកាលពីឆ្នាំ២០១៩។
គួរឲ្យដឹងដែរថា Rakuten ដែលមានលោក Hiroshi Mikitani ជាប្រធានប្រតិបត្តិកំពុងមានបញ្ហាតានតឹងជាមួយនឹងក្លឹប Barcelona ប៉ុន្តែត្រូវបានគេដឹងថា ជាក្រុមហ៊ុន
ដែលឧបត្ថម្ភជាមួយនឹងក្លឹបជាមួយនឹងកញ្ចប់ប្រាក់ដល់ទៅ ២៦លានផោនក្នុងមួយរដូវកាល៕ ប្រែសម្រួល៖ស៊ុនលី

