កីឡា

លោក វ៉ាត់ ចំរើន ៖ ការប្រកួតកីឡា SEA GANES 2021លើពេលហើយ បន្ទាប់ពីមេរោគ COVID-19 វាយលុកម្ចាស់ផ្ទះ វៀតណាមខ្លាំងពេក

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានបានប្រសាសន៍ថា កិច្ចប្រជុំគណៈអចិន្រៃ្ដយ៍ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នេះ បានសម្រេចពន្យាពេលព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GANES 2021លើកទី៣១ ឆ្នាំ២០២១ ទៅរៀបចំនៅក្នុងឆ្នាំ២០២២វិញ ។

លោកបានបន្ត ប៉ុន្ដែមិនទាន់បានសម្រេច ពីកាលបរិច្ឆេទ ច្បាស់លាស់ នៅឡើយទេ ដោយភាគីម្ចាស់ផ្ទះវៀតណាមថា នឹងដាក់ឆ្លងយោបល់រដ្ឋាភិបាល របស់ខ្លួនម្ដងទៀតក្រោយពីភាគីហ្វីលីពីនបញ្ជាក់ពីផលលំបាក របស់ខ្លួន ដែលនឹងត្រូវរៀបចំការបោះឆ្នោតថ្នាក់ជាតិ នៅពាក់កណ្ដាល ឆ្នាំ២០២២ ។

លោកអគ្គលេខាធិការ បន្ថែមទៀតថា ការប្រកួតកីឡា SEA Games នៅប្រទេសវៀតណាម ឯកភាព ១០ ប្រទេសរួមនឹងម្ចាស់ផ្ទះអូឡាំពិកវៀតណាម ចំណែកហ្វីលីពីនចំថ្ងៃខែបោះឆ្នោតសកល ខែឧសភា លើទៅចុងខែមេសា ដើមខែឧសភា ឆ្នាំ ២០២២ ប៉ុន្តៃអូឡាំពិកវៀតណាម ត្រូវស្នើសុំអនុម័ត និងកំណត់ថ្ងៃច្បាស់លាស់ ពីរដ្ឋាភិបាលវៀតណាម ក្នុងពេលឆាប់ៗនេះ ៕ដោយ៖លី ភីលីព

Most Popular

To Top