ខ្សែបម្រើបារាំង Paul Pogba ត្រូវបានពាក្យចចាមអារ៉ាម និយាយតៗគ្នាជាច្រើនបានលើកឡើង កាលពីពេលថ្មីៗនេះថា កីឡាករ Manchester United រូបនេះជាគោលដៅបន្ទាប់របស់ក្លឹប Paris Saint Germain សម្រាប់រដូវកាលក្ដៅថ្មីខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ L’Equipe ។
យោងតាមការចុះផ្សាយ ពីប្រភពដដែលខាងលើនេះ បានឲ្យដឹងថា លុយក្នុងការទិញយក Pogba មិនមែនជាបញ្ហារបស់ PSG ឡើយសម្រាប់រដូវកាលខាងមុខ ដោយសារតែខណៈមកទល់នឹងពេលនេះ ក្លឹបនេះមានលុយចំណាយជាច្រើន ក្នុងការនាំចូលកីឡាករថ្មីៗជាច្រើននាក់ រួចមកហើយដូចជា ខ្សែបម្រើ Wijnaldum ខ្សែការពារ Hakimi អ្នកចាំទី Donnarumma និងខ្សែការពារ Ramos ។
យ៉ាងណាមិញបើតាមការចុះផ្សាយជាច្រើន របស់សារព័ត៌មានប្រទេសបារាំង ខាង Man Utd នឹងព្រមលក់ Pogba ក្នុងចន្លោះពីជាង ៦០លានដុល្លារ រហូតដល់ជាង ៧០លានដុល្លារ បើក្លឹបណាចង់បាន។
Pogba បានមកលេងឲ្យ Man Utd តាំងពីឆ្នាំ២០១៦ និងចប់កុងត្រាទៅវិញឆ្នាំ២០២២ ដោយធ្លាប់ចូលរួមលេងបាន ១៩៩ប្រកួត រកគ្រាប់បាល់បាន ៣៨គ្រាប់៕ ប្រភព៖ សប្បាយ