កីឡាករខ្សែប្រយុទ្ធបារាំង Olivier Giroud មកដល់ពេលនេះ ហាក់ដូចជាមានជម្រើសមួយចុងក្រោយ ហើយសម្រាប់ការចាក ចេញពីទឹកដីStamford Bridge ទៅរួមរស់ជាមួយនឹង ក្លឹបយក្សអ៊ីតាលី AC Milan។
ក្នុងនោះផងដែរ The Goal ក៏បានសរសេរដែរ ជាការដោះដូរគ្នាក្លឹបតោខៀវ Chelsea ក៏បានបើកឱកាសសាជាថ្មី សម្រាប់ឲ្យ AC Milan អាចធ្វើការចុះកុងត្រាខ្ចីជើង កីឡាករ Tiemoue Bakayokoសាជាថ្មីដែរ។
ប្រភពដដែលបានឲ្យដឹងទៀតថា កិច្ចព្រមព្រៀងរវាងក្លឹបទាំងពីរ គឺដូចជាមិនមានអ្វីប្រែប្រួលនោះទេ ពីព្រោះថាកុងត្រាដែលមានតម្លៃខ្លួន កីឡាករផងគឺបានសម្រេចរួច ទៅហើយដោយ Giroud នឹងត្រូវផ្ទេរទៅ San Siro ក្នុងតម្លៃត្រឹមតែ២លានអ៊ឺរ៉ូប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី