ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានរៀបចំការប្រកួតកីឡាបាល់ទឹក ក្នុងការអបអរសាទរ ទិវាហែលទឹកពិភពលោក (FINA World Aquatics Day) ដែលជាសកម្មភាពមួយ ដើម្បីចូលរួមសហព័ន្ធហែលទឹកអន្តរជាតិ និងការបំផុស វិស័យកីឡាបាល់ទឹកកម្ពុជាដោយប្រព្រឹត្តិឡើង នៅសាលអាងហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

លោកហែម គីរី អគ្គលេខាធិការស ហព័ន្ធខ្មែរកីឡាហែលទឹក បានមានប្រសាសន៍ថា សហព័ន្ធខ្មែរកីឡាហែលទឹក បានចូលរួមអបអរសាទរ ទិវាហែលទឹកពិភពលោក (FINA World Aquatics Day) តាមរយៈការប្រកួតបាល់ទឹកមិត្តភាពកម្សាន្ត ដោយកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិ របស់យើង ក្នុងគោលបំណងចង់បំផុស វិស័យកីឡាបាល់ទឹក តាមអនុសាសន៍ណែនាំ របស់លោកទេសរដ្ឋមន្រ្តី ប្រធាន សហព័ន្ធ ដែលចង់បង្កើត និងបំផុសវិស័យកីឡាបាល់ទឹកនៅកម្ពុជាឲ្យ មានការរីកដុះដាលកាន់តែច្រើន ហើយនិងមានសកម្មភាព។
លោកបានបន្តថា សកម្មនេះយើងត្រូវធ្វើឡើងតាំងពីខែឧសភា ប៉ុន្តែដោយសារបញ្ហាមេរោគ COV ID-19 ដូចឆ្នេះយើងមិនទាន់អាចរៀបចំរាល់ការប្រកួតនិងហ្វឹកហាត់ឲ្យបានជាប់លាប់ឡើយ ដោយសារបញ្ហាមួយនេះ យើងនឹងប្រឹងប្រែងបន្តក្នុងគោលបំណង ដែលយើងធ្វើការប្រកួតនេះ គឺចង់អបអរសាទរ ទៅដល់ការរៀបចំ ទីវាលហែលទឹកពិភពលោកផងដែរ (FINA Aquatic Day 2021) និងចង់បំផុសវិស័យកីឡាបាល់ទឹក ដល់មហាជនឲ្យស្គាល់កីឡាបាល់ទឹកនេះកានតែច្រើន ។
លោកអគ្គលេខាធិការបន្ថែមទៀតថា ការប្រកួតបាល់ទឹកមិត្តភាព ដើម្បីអបអរសាទរ ទិវាហែលទឹកពិភពលោក និងការបំផុសស្មារតី ដល់ប្រជាពលរដ្ឋកម្ពុជាឲ្យដឹង និងស្គាល់វិស័យកីឡាបាល់ទឹកកាន់តែច្រើន ហើយសហព័ន្ធមានគោលបំណង ធ្វើការប្រកួតផ្សេងទៀតជាច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន៕ ដោយ៖លី ភីលីព



