កីឡា

Arsenal ចាយលុយត្រឹមតែ ៧លានផោន ទិញបានខ្សែការពារ វ័យក្មេងម្នាក់

កីឡាករវ័យ២១ឆ្នាំជាកីឡាករ ខ្សែការពារវ័យក្មេងេ Nuno Tavares គឺបានក្លាយទៅជា កីឡាករចំណូលថ្មី ទី១របស់ក្លឹបកាំភ្លើងធំ Arsenal សម្រាប់រដូវក្តៅនេះ។

The Goal បានសរសេរថាក្លឹបកាំភ្លើងធំ Arsenal បានចុះកុងត្រាទិញយកកីឡាករខ្សែការពារ ប៉ទុយហ្គាល់រូបនេះពីក្លឹប Benfica ក្នុងតម្លៃខ្លួន ត្រឹមតែ៩លានផោន ឬប្រមាណជា ៩,៧លានដុល្លារប៉ុណ្ណោះ។

កីឡាករស្ថិតនៅក្នុង ឈុតក្រោមអាយុ២១ឆ្នាំ របស់ប៉ទុយហ្គាល់រូបនេះគឺជាកីឡាករដែលដុះចេញ ពីថ្នាលយុវជនរបស់ក្លឹប Benfia ហើយបានសម្រេចចិត្តចាកចេញ ជាមួយនឹងកុងត្រាអាជីព ដែលមានរយៈពេល៥ឆ្នាំ នៅអង់គ្លេស ខណៈដែលបច្ចុប្បន្នកំពុងឃុំខ្លួន នៅក្នុងប្រទេសរួចទៅហើយ ត្រៀមបង្ហាញខ្លួនជាសាធារណៈ នាពេលខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top