ពាន Ballon d’Or ជាពានដ៏អស្ចារ្យមួយសម្រាប់កីឡាករបាល់ទាត់គ្រប់រូប។ ពាននេះត្រូវគេបង្កើតឡើង សម្រាប់ឲ្យទៅកីឡាករណាដែលមានសមត្ថភាព លេចធ្លោជាងគេប្រចាំឆ្នាំនីមួយៗ។ ដូច្នេះក្នុងចំណោមកីឡាករទាំង៥ ខាងក្រោមនេះ ប្រិយមិត្តទាំងអស់គិតថា បេក្ខជនណាមួយ ដែលស័ក្ដិសមទទួលពាន Ballon d’Or នេះបំផុតប្រចាំឆ្នាំ២០២១នេះ៖
១. ខ្សែប្រយុទ្ធ Lionel Messi

នៅក្នុងរដូវកាលនេះ Messi បានចូលលេងឲ្យ Barcelona ចំនួន៤៧ប្រកួត និងរកបាន៣៨គ្រាប់។ មិនតែប៉ុណ្ណោះកីឡាករនេះក៏បានជួយអាហ្សង់ទីនឲ្យឈ្នះពាន Copa America ដែលខកខានឈ្នះតាំងពីឆ្នាំ១៩៩៣ផងដែរ។
២. ខ្សែបម្រើ Jorginho

នៅក្នុងរដូវកាលនេះ Jorginho បានសាងគុណសម្បត្តិធំជាច្រើន ដោយបានចូលលេងឲ្យ Chelsea ចំនួន៤៣ប្រកួត និងរកបាន៨គ្រាប់។ កីឡាកររូបនេះក៏បានចូលរួមចំណែក ជួយឲ្យក្លឹបនេះឈ្នះពាន UEFA Champions League ក៏ដូចជាបានជួយក្រុមជម្រើសជាតិអ៊ីតាលី របស់ខ្លួនឲ្យទទួលបានពាន Euro 2020 ផងដែរនៅឆ្នាំនេះ ខណៈក្រុមរបស់ខ្លួនខកខាន ឈ្នះពាននេះអស់រាប់ទសវត្សរ៍មកហើយ។
៣. ខ្សែប្រយុទ្ធ Harry Kane

នៅក្នុងរដូវកាលនេះ Kane បានចូលលេងឲ្យ Spurs ចំនួន ៤៩ប្រកួត និងរកគ្រាប់បាល់បាន ៣៣គ្រាប់។ កីឡាករក៏នេះក៏បានចូលរួមចំណែកសំខាន់ ជួយក្រុមអង់គ្លេសរបស់របស់ខ្លួន ឲ្យឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួត Euro 2020 នេះផងដែរ។
៤. ខ្សែប្រយុទ្ធ Robert Lewandowski

ថ្វីត្បិតតែមិនអាចជួយក្រុមជម្រើសជាតិប៉ូឡូញរបស់ខ្លួន បានច្រើនក្នុងប្រកួត Euro 2020 ប៉ុន្តែបើនៅ Bayern វិញ កីឡាករនេះបានជួយបានច្រើនដល់ក្រុម ដោយចូលលេងបាន៤០ប្រកួត និងរកគ្រាប់បាល់បាន ៤៨គ្រាប់។
៥. ខ្សែការពារ Giorgio Chiellini

ទោះជា Chiellini ខ្សែការពារក្ដី ប៉ុន្តែកីឡាករនេះ បានលេងយ៉ាងល្អក្នុងប្រកួត Euro 2020 ។ កីឡាករនេះក៏ចូលរួមចំណែកយ៉ាងសំខាន់ផងដែរ ក្នុងការជួយក្រុមជម្រើសជាតិអ៊ីតាលី ឲ្យឈ្នះពាននៅក្នុងឆ្នាំនេះ៕ ប្រភព៖ សប្បាយ
