កីឡា

គិត​ថា​ប្រទេស​ណា ​ដែរ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់ Euro 2024?

ព្រឹត្តិការណ៍ UEFA Euro 2020 ត្រូវ​បាន​ប្រារព្ធ​ឡើង ​នៅ​តាម​ទីក្រុង​នានា​ នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ ខណៈ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ ធ្វើ​ឡើង​នៅ​រាជធានី​ឡុងដុង​ ចក្រភពអង់គ្លេស។ សម្រាប់​ UEFA Euro 2024 នឹង​ធ្វើ​ឡើង​នៅ​ក្នុង​តែ​មួយ​ប្រទេស​នោះ​ទេ។ ប្រទេស​នោះ​គឺ ប្រទេស​អាល្លឺម៉ង់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ ​របស់​គេហទំព័រ​ UEFA។

យោង​តាម​គេហទំព័រ UEFA អាលឺ្លម៉ង់​បាន​ជ្រើសរើស​ ឲ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍​ បាល់ទាត់​អឺរ៉ុប​នេះ ​កាល​ពី​ឆ្នាំ២០១៨ កន្លង​ទៅ ដោយ​កាល​នោះ​មាន​តែ​ប្រទេស​ទួរគី​ទេ ជា​ប្រទេស​ប្រណាំង​ប្រជែង​ ជាមួយ​អាល្លឺម៉ង់​ ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

បើ​ក្រឡេក​មើល​ប្រវត្តិ​ក្នុង​ការ​រៀប​ចំ​ ការ​ប្រកួត​វិញ អាលឺ្លម៉ង់​ខាង​លិច​ ធ្លាប់​រៀបចំ​ការ​ប្រកួត Euro ម្ដង​ដែរ​ កាល​ពី​ឆ្នាំ១៩៨៨ ខណៈ​ប្រទេស​អាល្លឺម៉ង់​ទាំង​មូល ​បាន​រៀបចំ​ World Cup ឆ្នាំ២០០៦។ ឆ្នាំ២០២៤នេះ ជា​លើក​ទី១ ហើយ​ដែល​អាល្លឺម៉ង់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ជើងឯក​ទ្វីប​អឺរ៉ុប​ ក្នុង​នាម​ជា​ប្រទេស​អាល្លឺម៉ង់​តែ​មួយ គិត​ចាប់​តាំង​ពី​រួបរួម​គ្នា ​រវាង​អាល្លឺម៉ង់​ខាង​លិច និង​អាល្លឺម៉ង់​ខាង​កើត​ កាល​ពី​ឆ្នាំ១៩៩០។

នៅ​ប្រទេស​អាល្លឺម៉ង់​ មាន​កីឡដ្ឋាន​ចំនួន ១០ ត្រៀម​នឹង​ទទួល​រៀបចំ​ការ​ប្រកួត​ Euro 2024៕ ប្រភព៖ សប្បាយ

Most Popular

To Top