កីឡា

Kane ថា អ្នក​ដែល​ចូលចិត្ត​ រើសអើង ពូជសាសន៍ សុទ្ធតែ​មិនមែន​ជា​ Fan អង់គ្លេស​ឡើយ

ប្រធាន​ក្រុម​អង់គ្លេស Harry Kane បាន​រិះគន់​ទៅ​លើ​ក្រុម​ដែល​បង្ហាញ​សកម្មភាព​រើសអើង​ពូជសាសន៍ ​​លើ​មិត្តរួម​ក្រុម​របស់គេ ដោយ​និយាយ​ថា អ្នក​ទាំង​នោះ​មិនមែន​ជា​អ្នក​គាំទ្រ​របស់​អង់គ្លេស​ឡើយ។

Marcus Rashford, Jadon Sancho និង Bukayo Saka បាន​ទាត់​ប៉េណាល់ទី​​កាត់​សេចក្ដី​មិន​ចូល​​ធ្វើ​ឲ្យ​អង់គ្លេស​ចាញ់​អ៊ីតាលី ៣-២ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Euro ២០២០។ ក្រោយ​បញ្ចប់​ការ​ប្រកួត​អ្នក​ទាំង​៣​ទទួល​បាន​ការ​រើងអើង​ពូជសាសន៍​យ៉ាង​ដំណំ​លើ​បណ្ដាញ​សង្គម។

ទាក់ទង​នឹង​រឿង​នេះ Kane បាន​និយាយ​មក​និយាយ​ថា អ្នក​ទាំង​៣​សម​នឹង​ទទួល​បាន​ការ​គាំទ្រ​និង​លើក​ទឹក​ចិត្ត មិន​មែន​ត្រូវ​មក​រើសអើង​ពូជសាសន៍​យ៉ាង​សាហាវ​ដូច​ថ្ងៃ​មុន​ឡើយ។ “ប្រសិន​បើ​អ្នក​​រំលោភ​បំពាន​លើ​នរណា​ម្នាក់​លើ​បណ្ដាញ​សង្គម អ្នក​មិនមែន​ជា​អ្នក​គាំទ្រ​​របស់​អង់គ្លេស​ឡើយ ពួក​យើង​មិន​ត្រូវ​ការ​អ្នក​ឡើយ”។ សម្ដី​របស់ Kane៕ប្រភព៖sabay

Most Popular

To Top