គិតមកដល់ពេលនេះយុវជនឆ្នើមរបស់កម្ពុជា សៀង ចន្ធា បានរំកិលមកជិតដល់ចំនួនគ្រាប់បាល់ស៊ុតរបស់អតីតកីឡាករឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្ដម ហើយ។ ស្ថិតនៅវ័យទើប១៩ និងមានឱកាសបន្តទៀត តើយុវជន សៀង ចន្ធា អាចបំបែកកំណត់ត្រាស៊ុតនៅជម្រើសជាតិរបស់រៀមច្បងទាំងពីរខាងលើបានដែរឬទេ?
១-ស្ថិតិរបស់ សៀង ចន្ធា ៖យុវជនមកពីខេត្តកោះកុងរូបនេះត្រូវបានសហព័ន្ធបង្ហាញទិន្នន័យក្នុងការបង្ហាញខ្លួននៅជម្រើសជាតិសរុប៥០ប្រកួត ដោយរកបានគ្រាប់បាល់សរុប១៧គ្រាប់។ ក្នុងការបង្ហាញខ្លួននេះគេទើបតែបានលេងឲ្យឈុតធំចំនួន១១ប្រកួត និងរកបាន១គ្រាប់ផងដែរ។ ចំណែកការលេងឲ្យយុវជនគេបង្ហាញខ្លួនបាន៣៩ប្រកួតរកបាន១៦គ្រាប់។
២-ប្រាក់ មុន្នីឧត្ដម ៖ ខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ក្លឹបព្រះខ័នរាជស្វាយរៀងរូបនេះបានបង្ហាញខ្លួនសរុបនៅជម្រើសជាតិចំនួន៨៦ប្រកួតរកបាន១៨គ្រាប់។ ក្នុងនោះគេបង្ហាញខ្លួនឲ្យ U19 បាន៧ប្រកួតរកបាន៣គ្រាប់។ បង្ហាញខ្លួនឲ្យU22ចំនួន៥លើករកបាន២គ្រាប់លេងឲ្យU23 ចំនួន១៧លើករកបាន៣គ្រាប់ និងបង្ហាញខ្លួននៅឈុតធំចំនួន៥៧ប្រកួតរកបាន១០គ្រាប់។
៣-ចាន់ វឌ្ឍនាកា ៖ ខ្សែប្រយុទ្ធមានដើមកំណើតមកពីខេត្តកំពតរូបនេះបង្ហាញខ្លួនសរុបនៅជម្រើសជាតិចំនួន៧៣ប្រកួតក្នុងនោះគេលេងឲ្យ U19 ចំនួន៣ប្រកួតមិនបានរកគ្រាប់បាល់។ លេងឲ្យ U23 ចំនួន២៥ប្រកួតរកបាន៧ គ្រាប់និងលេងឲ្យឈុតធំចំនួន៤៥ប្រកួតរកបាន១៦គ្រាប់៕
ប្រភព៖http://sabay