កីឡា

AT Madrid ចុះកុងត្រាកីឡាករថ្មី​ ក្លាយជាផ្លូវ ត្រួសត្រាយឲ្យ Saul Niguez ចាកចេញ

The Daily Mail នៅថ្ងៃនេះ បានសរសេរថា ក្រោយការចុះកុងត្រា ជាផ្លូវការជាមួយ នឹងកីឡាករ Rodrigo De Paul រួចមកក្លឹបអេស្បាញ AT Madrid នឹងអាចបើកទ្វាផ្សេង ដើម្បីអនុញ្ញាតិ ឲ្យកីឡាករ Saul Niguez អាចចាកចេញបានហើយ តាមការចង់បានរបស់កីឡាករផង។

De Paul ចុះកុងត្រា ជាកីឡាករចំណូលថ្មីជាផ្លូវការ នឹងក្លាយទៅជាផ្លូវត្រួសត្រាយ ដល់ក្លឹប AT Madrid ក្នុងការដាក់លក់កីឡាករ ខ្សែបម្រើ Saul ខណៈដែលបច្ចុប្បន្នក្លឹប ដែលបានបង្ហាញ ចំណាប់អារម្មណ៍ ចំពោះគាត់មានដូចជា ក្លឹបហង្សក្រហម Liverpool និងក្លឹបអ្នកមានបុណ្យ Barcelona ផងដែរ ។

ទោះបីជាយ៉ាង ណាក្តីប្រភពដដែល បានសរសេរទៀតថា ក្លឹបហង្សក្រហម Liverpool នៅពេលនេះ គឺជាអ្នកនាំ មុខគេសម្រាប់ Saul សញ្ជាតិ អេស្បាញរូបនេះ ពីព្រោះថាគ្រូបង្វឹកក្លឹប លោក Jurgen Klopp បានមើលឃើញរួចជា យូរមកហើយដើម្បីជំនួសតំណែង កីឡាករ Gini Wijnaldum ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top