កីឡា

ទើប​រង​គ្រោះ​ដោយ​សារ​ រើសអើង​ពូជាសាសន៍ ពេល​នេះ Rashford ត្រូវ​វះ​​កាត់ ​ស្មា​ជា​បន្ទាន់

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Manchester United កីឡាករ Marcus Rashford ប្រហែល​ជា​មិន​អាច​លេង​រហូត​ដល់ ​បញ្ចប់​ខែ​​តុលា បន្ទាប់​ពី​គេ​បាន​ប្រាប់​ថា​ត្រូវ​វះ​កាត់​បញ្ហា​របួស​ស្មា។

កីឡាករ​វ័យ​២៣​ឆ្នាំ​ត្រូវ​បាន​រារាំង​​ដោយ​​បញ្ហា​នេះ​រហូត​ដល់​​បញ្ចប់​រដូវ​កាល​ជាមួយ​បិសាច​ក្រហម ទើបដល់​ពេល​នេះ​បានសម្រេច​ចិត្ត​វះ​​កាត់។ Rashford បាន​ស្កេន​ពិនិត្យ​កាល​ពី​ថ្ងៃ​អង្គារ ហើយ​​ត្រូវ​បាន​មើល​ឃើញ​ថា​មាន​ការ​​បញ្ហា​​ធ្ងង់ធ្ងរ​ដែល​ធ្វើ​ឲ្យ​គេ​ត្រូវ​វះ​កាត់ជាបន្ទាន់។

ការ​វះកាត់​អាច​នឹង​ធ្វើ​ឡើង​​ក្រោយ​ពី​​បញ្ចប់​ខែ​កក្កដា​នេះ ដោយ Rashford ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​សម្រាក​រយៈពេល​១២​សប្ដាហ៍​ឯណោះ។ កីឡាករ​សញ្ជាតិ​អង់គ្លេស​រក​បាន​១១​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៣៧​ប្រកួត​នៅ Premier League កាល​ពី​រដូវកាលមុន។ ប៉ុន្តែ​គេ​ទើប​ខកចិត្ត​នៅ​ Euro ថែម​ទាំង​ត្រូវ​អ្នក​គាំទ្រ​រើសអើង​ពូជាសាសន៍​ទៀត៕

ប្រភព៖http://sabay

Most Popular

To Top