បរទេស៖យោងតាមការប្រកាស របស់អភិបាលក្រុងអ៊ីស្តង់ប៊ូល លោក Ekrem Imamoglu នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា
ប្រទេសតួកគីគឺបានរៀបចំផែនការរបស់ខ្លួន រួចទៅហើយដើម្បីដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ អូឡាំពិតនិងប៉ារ៉ាឡាំពិក
ឆ្នាំ២០៣៦។
ការប្រកាសអំពីផែនការនេះធ្វើឡើងនៅក្នុងពិធីជួបជុំមួយ ក្នុងទីក្រុងអ៊ីស្តង់ប៊ូល ហើយលោកអភិបាលក្រុងរូបនេះ ក៏បានអំពាវ
នាវទៅដល់ក្រុមអង្គភាព ឯកជននិងរដ្ឋាភិបាលផងដើម្បីសហការគ្នា ឲ្យបានសម្រេចនូវកិច្ចការងារនេះជាមួយគ្នា។

លោក Imamoglu ក៏បានជុំរុញឲ្យក្លឹបកីឡាធំ របស់ប្រទេសដូចជាក្លឹប បាល់ទាត់ Fenerbahce, Galatasaray និង
Besiktas ជាដើមក្នុងការចូលរួមគ្នាបង្កើត ជាព្រឹត្តិការណ៍កីឡាអន្តរជាតិធំ នៅក្នុងទីក្រុងផងដែរ។
គួរឲ្យដឹងដែរថាទីក្រុងអ៊ីស្តង់ប៊ូល ជាកន្លែងប្រមូលផ្តុំទៅដោយ អគារកីឡាដល់ទៅ៥២កន្លែងព្រមជាមួយ នឹងអាងហែលទឹកខ្នាតអន្តរជាតិ
២៥កន្លែងទីតាំងហាត់ប្រាណ ៤២កន្លែងវាយតេន្នីស៤៤ កន្លែងហើយក្នុងនោះកីឡាដ្ឋានបាល់ទាត់ ខ្នាតយក្សចំនួន៨ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
