Khabib Nurmagomedov កំពូលអ្នកវាយក្នុងទ្រុងរបស់រុស្ស៊ី បាននិយាយថាអាជីព MMA របស់ Conor McGregor ឈានដល់ទីបញ្ចប់ហើយ ជាមួយរបួសបាក់ជើងរបស់គេ។
McGregor ក្នុងការប្រកួតជាមួយ Dustin Poirier ក្នុងកម្មវិធី UFC 264 បានរងរបួសបាក់ជើង មិនអាចបន្ដការប្រកួតបានទៀតនោះទេ។ គ្រប់គ្នាពិតជាភ្ញាក់ផ្អើលចំពោះរបួសនេះមែនទែន ខណៈដែលវាជាការភ្លាត់ខ្លួនឯងប៉ុណ្ណោះ មិនមែនកើតចេញពីការទាត់របស់ Poirier ឡើយ។ ដោយរបួសនេះ នឹងធ្វើឱ្យជើងខ្លាំងMcGregor អវត្តមានរយៈពេលយូរមិនខាន។
Khabib Nurmagomedov កីឡាករវាយមិនដែលចាញ់របស់រុស្ស៊ីបាននិយាយពីអនាគតសត្រូវស្លាប់រស់ McGregor ដែរថា៖ “លុយ និងកិត្តិនាម បានបង្ហញថាអ្នកជានរណា។ គ្រប់ពេល យើងឮថាលុយនិងកិត្តិនាមបានប្ដូរមនុស្សបាន។ តែមិនមែនទាំងអស់ទេ ពេលលុយ និងកិត្ដិនាមចូលមក រឿង២នេះបានបង្ហាញថាអ្នកជានរណា។ ហើយតើ McGregor បានធ្វើអ្វីខ្លះ? គាត់ទៅវាយមនុស្សចាស់នៅឆ្នាំ២០១៩ អ្នកអាចមើលអ្វីដែលគាត់បានធ្វើ ហើយវាដូច Dustin និយាយអីចឹង ថា បុគ្គលនេះ អន់ខ្លាំងណាស់។ ខ្ញុំឃើញគេគាំទ្រគាត់ច្រើន តើអ្នកគាំទ្រមនុស្សបែបនេះយ៉ាងមិច? ពេលយុវជនក្រោយៗមើលគាត់ ប្រកួតកីឡានេះ។ ប្រសិនបើ MMA នៅតែគាំទ្រមនុស្សអាក្រក់បែបនេះទៀត នោះកីឡាករនេះដើរផ្លូវខុសហើយ”។
Khabib ក៏បានបន្ថែមទៀតថា អាជីពរបស់ McGregor បានបញ្ចប់ជាមួយលទ្ធផលបាក់ជើងនេះហើយ។ រូបគេនឹងមិនអាចត្រលប់ទៅល្អដូចដើមវិញទេ។ របួសបាក់ជើង នឹងមិនអាចធ្វើឱ្យគេ អាចទាត់បានដូចមុនឡើយ៕
ប្រភព៖http://sabay