ក្លឹប Roma បានចុះកុងត្រាផ្ទេរយកអ្នកចាំទីសញ្ជាតិព័រទុយហ្គាល់ Rui Patricio បានសម្រេចហើយពីក្លឹប Wolves។
ការផ្ទេរ Patricio មកកាន់ Roma ត្រូវបានគេដឹងថាមានតម្លៃខ្លួន៩,៨លានផោន ជាមួយកុងត្រា៣ឆ្នាំ។ Patricio វ័យ៣៣ឆ្នាំបានក្លាយជាកីឡាករដំបូងដែលលោក Jose Mourinho នាំចូល ចាប់តាំងពីលោកត្រូវបានតែងតាំងជាគ្រូរបស់ Roma កាលពីខែឧសភា។
និយាយលើវិបសាររបស់ក្លឹបអ្នកចាំទីដៃទីមួយរបស់ព័រទុយហ្គាល់បាននិយាយថា គេរីករាយដើម្បីជួយក្លឹបឈានទៅដល់គោលដៅដែលចង់បាន។ Mourinho ជាគ្រូអស្ចារ្យម្នាក់ក្នុងលោក ហើយពិតជារំភើបក្នុងការចាប់ផ្ដើមធ្វើការជាមួយលោក។
Patricio ចូលរួមជាមួយ Wolves កាលពីឆ្នាំគ២០១៨ ក្រោយចាកចេញពី Sporting។ នៅជាមួយក្លឹបនៅអង់គ្លេស គេបង្ហាញខ្លួនបាន១៣៥ប្រកួត និងធ្លាប់ជួយក្រុមបានលេងនៅ Europa League កាលពីរដូវកាល២០១៩-២០៕
ប្រភព៖http://sabay