កីឡាករខ្សែការពារបារាំង Clement Lenglet ដែលទើបតែបានចំណាយពេល ត្រឹមតែ១រដូវកាលប៉ុណ្ណោះ២០២០-២០២១ ជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona នោះ ត្រូវបានគេជឿជាក់ថានឹង អាចធ្វើការចាកចេញពីទីនេះហើយទាំង តម្លៃខ្លួនទាបជាងមុន។

ប្រភពដដែលបានសរសេរទៀតថា ក្នុងនោះក្លឹប Everton គឺជាអ្នកដែលកំពុងតាមដាន និងមានបំណងចង់បានកីឡាកររូបនេះយ៉ាងខ្លាំងហើយសង្ឃឹមថា គ្រូបង្វឹកថ្មីលោក Rafa Benitez នឹង អាចសម្រេចការងារនេះបានជាក់ជាមិនខាន។
កីឡាករ Lenglet វ័យ២៦ឆ្នាំរូបនេះត្រូវបាន គេមើលឃើញបានធ្លាក់ស្ថិតនៅក្រោមការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់អ្នកគាំទ្ររបស់ក្លឹបកាលពីរដូវកាលមុនជាពិសេសក្នុងការបង្ហាញប្រកួតចុងក្រោយនៃ រដូវកាលហើយពេលនេះក្លឹបបានសម្រេចចិត្តហើយនឹងត្រូវតែលក់គាត់ចេញទោះក្នុងតម្លៃធូរថ្លៃជាងមុនក្តី។
គួរឲ្យដឹងដែរថាគ្រូបង្វឹកថ្មីលោក Benitez ធ្លាប់បាននិយាយមកហើយថាលោក មិនសូវមានជំនឿជាមួយនឹងប្រព័ន្ធការពារបច្ចុប្បន្នរបស់ក្លឹបនោះទេ ដែលមានន័យថាលោកនឹងត្រូវតែរៀបចំការងារកែប្រែ និងថែមថយខ្សែការពារ របស់ក្លឹបជាមិនខាននៅរដូវក្តៅនេះ៕ ប្រែសម្រួល៖ស៊ុនលី

