Paris St-Germain បានបំពេញការផ្ទេរយកអ្នកចាំទី ជម្រើសជាតិអ៊ីតាលី Gianluigi Donnarumma រួចរាល់ដោយគ្មានតម្លៃខ្លួន។

កីឡាករវ័យ២២ឆ្នាំ ចូលរួមជាមួយ PSG បន្ទាប់ពីជាប់ឈ្មោះជាកីឡាករឆ្នើម ប្រចាំព្រឹត្តិការណ៍ Euro ដោយអ៊ីតាលីជាម្ចាស់ពានកាលពីថ្ងៃអាទិត្យកន្លងទៅ។ Donnarumma បានចុះកុងត្រារយៈពេល ៥ឆ្នាំជាមួយក្លឹបថ្មី និងទទួលបានប្រាក់ឈ្នួល១២លានអឺរ៉ូក្នុងមួយឆ្នាំ។
Donnarumma សម្រេចមកលេងនៅ PSG បន្ទាប់ពីកុងត្រារបស់គេ បានអស់នៅក្លឹប AC Milan។ អ្នកចាំទីដៃទីមួយរបស់អ៊ីតាលីរូបនេះបានបង្ហាញខ្លួន ២៥១ប្រកួតឲ្យ Milan គិតគ្រប់កម្មវិធី ក្រោយលេងអាជីព ជាផ្លូវការដំបូង នៅអាយុត្រឹម១៦ឆ្នាំប៉ុណ្ណោះ៕ ប្រភព៖ សប្បាយ
